សារអេឡិចត្រូនិច
កម្សាន្ត​អារម្មណ៍​ជាមួយ​ទិដ្ឋភាព​គួរ​ឲ្យ​ចង់​ទស្សនា នៅ​លើ​ភ្នំ​ឧដុង្គ


ពេល​ទៅ​ដល់​ភ្នំ​ឧដុង្គ អ្នកទេសចរ​ប្រាកដជា​មិន​រំលង​ទេ​នូវ​ទិដ្ឋភាព​ស្រស់​ត្រកាល​ពីលើ​កំពូលភ្នំ​គួរ​ឲ្យ​ចង់​គយគន់ ដែល​មាន​ដូច​ជាដើម​ត្នោត វាលស្រែ​ចម្ការ វត្ត ផ្ទះ​អ្នក​ភូមិ ។​ល​។ 

ក្រៅ​តែ​ពី​ទិដ្ឋភាព​នោះ ក៏​មាន​ទីកន្លែង​សក្ការបូជា​ជា​ពិសេស ព្រះ​សក្យមុនីចេតិយ​ដ៏​ធំ​លើ​កំពូលភ្នំ មាន​កន្លែង​សម្រាប់​អង្គុយ​លំហែ និង​មាន​លក់​ម្ហូប​នំចំណី​លក់​ជូន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

ភ្នំ​ឧដុង្គ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារ​ដែក និង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្ដាល គឺជា​អតីត​រាជធានី​នា​សតវត្ស​ទី​១៧ (​ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ​១៨៦៦)​។ ភ្នំ​នោះ​មានឈ្មោះ​បី​គឺ ភ្នំ​ឧដុង្គ ភ្នំ​ព្រះរាជ​ទ្រព្យ និង​ភ្នំ​អដ្ឋរស្ស​។