សារអេឡិចត្រូនិច
ការ​ចុះ​ឈ្មោះ​សម្រាប់​វគ្គ​ជម្រុះ តាម​តំបន់​ក្នុង​ព្រឹត្តិការណ៍ Tiger Street Football Festival 2017 បាន​ចាប់ផ្តើម​ហើយ


ភ្នំពេញ​: ព្រឹត្តិការណ៍ Tiger Street Football Festival វិល​ត្រឡប់​មក​វិញ ជា​ថ្មី​ម្តងទៀត​ហើយ ក្នុង​ឆ្នាំ ២០១៧​នេះ​។ នេះ​គឺជា​ឆ្នាំ​ទី ៥ នៃ​ព្រឹត្តិការណ៍​បាល់ទាត់ ដ៏​ធំ​អស្ចារ្យ​នេះ ដែល​រៀបចំ​ឡើង ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​។ ក្រុម​ចូលរួម​ប្រកួត កាន់តែ​ច្រើន ការ​ប្រកួត​កាន់តែ​ច្រើន ប្រាក់​រង្វាន់ កាន់តែ​ច្រើន​អស្ចារ្យ ១៥.000 ដុល្លារ សំរាប់​ក្រុម​ជើងឯក Tiger Street Football Festival 2017! សរុប​ប្រាក់​រង្វាន់​ទាំងអស់ រហូត​ដល់ ៣៩.៥00 ដុល្លារ សំរាប់​ក្រុម​ឈ្នះ ទាំង​ការ​ប្រ​កូត​ជំ​រុះ តាម​តំបន់ និង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ។

ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត វគ្គ​ជម្រុះ​តាម​តំបន់​នៃ​កម្មវិធី Tiger Street Football Festival 2017  បាន​ចាប់ផ្តើម​ហើយ នៅ​ខេត្ត​ព្រះ​សីហ​នុ បាត់ដំបង សៀមរាប  កំពង់ចាម និង​រាជធានី​ភ្នំពេញ រំពឹង​នឹង​ជ្រើសរើស​ចំនួន ៣៤០ ក្រុម ចូលរួម​ប្រកួត ដើម្បី សំរាំង​យក ៤០ ក្រុម ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព័​ត្រ ប្រព្រឹត្ត​ធ្វើ​ឡើង ក្នុង​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កោះ​ពេជ្រ ខាង​មុខ​សាល​មហោស្រព ថៃ្ង​ទី​១២ ខែមីនា ឆ្នាំ ២០១៧ ដើម្បី​ស្វែងរក​ជើងឯក Tiger Street Football Festival 2017 ។ 

ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត វគ្គ​ជម្រុះ​តាម​តំបន់ កីឡាករ​ទាំងអស់ ត្រូវជា​បុរស ដែល​មាន​អាយុ​ចាប់ពី ១៨​ឡើង ទៅ​។ កីឡាករ​ទាំងអស់ អាច​រក​ពាក្យ សុំ​ប្រកួត​បាន ដែល​មាននៅ​តាម​ការិយាល័យ ក្រុមហ៊ុនស្រា​បៀរ Tiger នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និង​ព្រះ​សីហ​នុ ឬ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ស្ថិត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក ឬ​ទាញ​យក​ពី​បណ្តាញ​សង្គម Facebook Tiger Beer (KH) ។ បែបបទ​ដែល​បាន​បំពេញ​រួច ត្រូវ​យក​មក​ដាក់ នៅ​តាម​ការិយាល័យ​ស្រា​បៀរ Tiger ឬ​តាម​រយៈ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។ ក្រុមហ៊ុន នឹង​ជម្រាប​អំពី ព័ត៌មាន​លម្អិត ឬ​ឯកសារ​បំពេញបន្ថែម បន្ទាប់​ពី​ដាក់​ពាក្យ​រួច​។

ដូច្នេះ សូ​មក​ចុះ​ឈ្មោះ​ក្រុម​របស់​លោក​អ្នក​ឥឡូវនេះ​ឲ្យ​បាន​មុន​ថៃ្ង​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​ប្រកួត និង​ទីតាំង​៖

•​ថ្ងៃ​ទី​១១ - ១២ ខែកុម្ភៈ នៅ​ខេត្ត ព្រះ​សីហ​នុ ឆ្នេរ​អូរ​ឈើទាល​។

•​ថ្ងៃ​ទី ១៨- ១៩ ខែកុម្ភៈ នៅ​ខេត្តបាត់ដំបង នៅ​ផ្សារ​ទំនើប​ភូ​ពុ​យ​។

•​ថ្ងៃ​ទី ២៤ -២៥-២៦ ខែកុម្ភៈ នៅ​ខេត្ត សៀមរាប​នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ​។

•​ថ្ងៃ​ទី ៤ - ៥ ខែមីនា នៅ​ខេត្តកំពង់ចាម​នៅ​មុខ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្ត ខេត្តកំពង់ចាម​។

•​ថ្ងៃ​ទី ០៩-១០-១១ ខែមីនា នៅ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាង​មុខ​សាល​មហោស្រព​។

•​និង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ថ្ងៃ​ទី ១២  ខែមីនា ២០១៧​។

ព្រឹត្តិការណ៍ Tiger Street Football Festival នេះ​មិន​ត្រឹមតែ​បង្ហាញ ស្ទីល​លេង​បាល់ទាត់ ដ៏​អស្ចារ្យ ថែម​ទាំង​មាន​សកម្មភាព សប្បាយ​រីករាយ​ជា​ច្រើន ទាំង​លើ​ទីលាន និង​ក្រៅ​ទីលាន ដូច​ជា​ការ​សម្តែង​ក្បាច់​រាំ ពី​ក្រុម​នារី​រាំ​ដ៏ ស្រស់​ស្អាត ការ​លេង​ហ្គេ​ម​កំសាន្ត ការ​ដាក់​តាំង​លក់​សម្ភារៈ​កីឡា មាន​លក់​ជូន​ពិសេស សម្រាប់​រាល់​ជាវ​ផលិតផល ស្រា​បៀរ​ថៃ​ហ្គ័​រ ការ​ប្រគំ​តន្ត្រី កាន់​ធំ​ជាង​មុន រួម​ជាមួយ​កម្មវិធី​កំសាន្ត​សប្បាយ​ៗ​ជា​ច្រើន កាន់តែ​រំភើប កាន់តែ​អស្ចារ្យ ជួប​កំពូល​តារាចំរៀង​ល្បី​ៗ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយនឹង​មានកម្ម​វិធី​ពិសេស ជា​ច្រើន​ទៀត ដែល​នាំ​ឲ្យ​ព្រឹត្តិការណ៍​នេះ កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍ ដល់​អ្នក​ទស្សនា​។

ស្តែង​ចេញ​នូវ​ភាព​ក្លាហាន របស់​អ្នក ដើម្បី​ដណ្តើម​យក​ជើងឯក Tiger Street Football Festival 2017 រូ​ម​ជាមួយ​ទឹកប្រាក់ ១៥.000 ដុល្លារ​៕N/S

ព័ត៌មាន​លម្អិត​បន្ថែម សូម​ទំនាក់ទំនង​លេខ​៖ 077 777 928 ឬ​ចូល​ទៅ​កាន់​គេហទំព័រ​៖ Facebook.com/TigerBeerKH ។