សារអេឡិចត្រូនិច
វិធី​ងាយ​ៗ របៀប​ជីក​ស្រះ​ចិញ្ចឹម និង​ធ្វើ​ចំណី​ត្រី​ធម្មជាតិ​ចំណាយ​អស់​តិច


វិធី​ងាយ​ៗ​ដែល​យើង​អាច​រក​ចំណូល​យ៉ាង​ស្រួល 

សូមកុំ​ទុក​ដី​ទំនេរ​ចោល​ឥតប្រយោជន៍

របៀប​ជីក​ស្រះ​ចិញ្ចឹម និង​ធ្វើ​ចំណី​ត្រី​ធម្មជាតិ​ចំណាយ​អស់​តិច

ជួយ​ចែករំលែក​ដល់​កសិករ​យើង​បានជា​ប្រយោជន៍​ផង​!

វិធី​ធ្វើ​ស្រះ​ដោយ​ការ​ជីក​៖

- ជ្រើសរើស​ស្រះ​មាន​ទំហំ​ល្មម ២​ម​x៤​ម ៣​ម​x៤​ម ឬ​៤​ម​x៤​ម​។

- ជីក​ជម្រៅ​ចុះ​ក្រោម​ប្រមាណ​១​ម៉ែត្រ និង​ត្រូវ​មាន​ជើងទេ​នៅ​តាម​មាត់​ស្រះ​ប្រមាណ​៤៥​ដឺ​ក្រេ បាត​ស្រះ​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្មើរ​ល្អ​។

- ដាក់​ក្រាល​ប្រភេទ​ផ្ទាំង​ប្លា​ស្ទិ​ច​ដែល​មាំ​ស្វិត​ល្អ និង​ដាក់​ដី​គ្រប់​សង្កត់ពីលើ​ជាយ​ផ្ទាំង​ប្លា​ស្ទិ​ច​នៅ​មាត់​ស្រះ​ផង​។

- ដាក់​ទឹក​ចូល​កម្ពស់​២/៣ នៃ​ស្រះ​។

- ដាក់​ប្រភេទ​ដី​បាត​ត្រពាំង​នៅ​បាត​របស់​វា​ខ្លះ​កំរាស់​ប្រមាណ

២​សង់​ទី​មែ​ត្រ​។

- ដាក់​ទឹក​EM ១​លី​ត្រ សម្រាប់​ផ្ទៃ​ស្រះ ៨​ម៉ែត្រ​ការេ​។

- ដាក់​កំប្លោក ត្រកួន​ខ្លះ និង​ចក​តូច​ៗ ដើម្បី​ជា​ជម្រក​ដល់​ត្រី ជួយ​បង្កើត​ចំណី និង​បរិស្ថាន​ធម្មជាតិ​ក្នុង​ស្រះ ទុក​រយៈពេល ៥-៧​ថ្ងៃក្រោយ​ទើប​អាច​ដាក់​ត្រី​ចិញ្ចឹម​បាន​។

- ក្នុង​ទំហំ​ស្រះ​១​ម៉ែត្រ​ការេ​អាច​ដាក់​ត្រី​ក្រាញ់​បាន​ប្រមាណ​៥០​ក្បាល ឬ​ត្រី​អណ្តែង​ប្រមាណ​៣០​ក្បាល​។

វិធី​ធ្វើ​ចំណី​ត្រី​ធម្មជាតិ​ចំណាយ​អស់​តិច

ធាតុ​ផ្សំ​មាន​៖

១ កន្ទក់​២​បាវ​ជី

២ កាកដូង​១​បាវ​ជី

៣ សាច់​ត្រី​ម៉ដ្ឋ​៦​គីឡូក្រាម

៤ សណ្តែកសៀង​កិន ៦​គីឡូក្រាម

៥ អតិសុខុមប្រាណ EM ១​លី​ត្រ

៦ ស្ក​រងូ ១​គីឡូក្រាម

៧ ប្រេងសណ្តែក​១-២​លី​ត្រ​។

វិធី​ធ្វើ​៖

- លាយ​ធាតុ​ផ្សំ​ពី​១-៤ និង​ប្រេងសណ្តែក​ចូល​គ្នា​ឲ្យ​សព្វ​។

- លាយ​អតិសុខុមប្រាណ EM ១​លី​ត្រ និង​ស្ក​រងូ ១​គីឡូក្រាម ជាមួយ​ទឹក​២០​លី​ត្រ ទុក​រយៈពេល​១២​ម៉ោង​។

- បន្ទាប់​មក​យក​ល្បាយ​ទាំងអស់ លាយ​ជាមួយ​ទឹក​២០​លី​ត្រ​ខាងលើ​កូរ​ឲ្យ​ល្បាយ​សព្វ រួច​ធ្វើ​ជា​គ្រាប់​តូច​ៗ​ដើម្បី​ដាក់​ជា​ចំណី​ត្រី​។

- ហាល​វា​ឲ្យ​ស្ងួត​រយៈពេល​២​ថ្ងៃ​យើង​អាចយ​កមក​ប្រើ​បាន​ហើយ យើង​អាច​រក្សា​វា​ទុក​ប្រើ​បាន​រយៈពេល​២​ខែ​។

សូម​រក្សារ​នូវ​ទម្រង់​អត្ថបទ​ដើម​ទាំងស្រុង នូវ​រាល់​ប្រភព​ដែល​យក​អត្ថបទ​របស់ខ្ញុំ​ទៅ​ចែកចាយ​បន្ត​។

ព័ត៌មានថ្មីៗ