សារអេឡិចត្រូនិច
ចូល​ឆ្នាំ​ចិន វៀតណាម​ភ្ញៀវ​ទេសចរ​ជាង ៨​ម៉ឺន​នាក់ ទៅ​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ


ព្រះ​សីហ​នុ​: លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ សីហ​នុ​បានឱ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧ នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀត ណា​ម  ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ ជាតិ​មាន​ចំនួន ៨៣.០០០​នាក់ ក្នុង​នោះ​ថ្ងៃ​ទី​២៧ មាន​ចំនួន ១៦.០០០​នាក់ ថ្ងៃ​ទី​២៨ មាន​ភ្ញៀវ​ចំនួន ២៧.០០០​នាក់ និង​ថ្ងៃ​ទី​២៩ មាន​ភ្ញៀវ​ទេសចរ ៤០.០០០​នាក់ បើ​ប្រៀប ធៀប​រយះ​ពេល​បី​ថ្ងៃ​ដូច​គ្នា​ទៅ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀត ណា​ម ២០១៦ មាន​ភ្ញៀវ​កើនឡើង​១២.១៦​ភាគរយ​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បន្ត​ថា ការ​កើន ឡើង​នូវ​ភ្ញៀវ​ទេសចរ​ដោយសារ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​បាន​សហការ​គ្នា​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា រណៈ​ជូន​ភ្ញៀវ​ទេសចរណ៍​បាន​ល្អ និង​ធ្វើការ​កែសម្រួល​បើក​អោយ​មាន​ឆ្នេរសមុទ្រ សម្រាប់​ប្រជាពលរដ្ឋ​ចូល​លេង​កម្សាន្ត​កាន់តែ​ច្រើន​ឡើង មាន​ដូច​ជា​ឆ្នេរ​ឯករាជ្យ ឆ្នេរ​កាំសាប មុខ​សាលាខេត្ត ឆ្នេរ​អា​រី​ស្តុ​ន​ជាដើម និង​ឆ្នេរ​ផ្សេង​បន្ថែម​ៗ​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទស្សនា​កម្សាន្ត​ដិ​យ​សេរី ក៍ប៉ុន្តែ​ទន្ទឹម​នឹង​បើក​ឱ្យ​មាន​ឆ្នេរ​កាន់តែ​ច្រើន​បន្ថែម​ទៀត​នោះ ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន​ទាំងអស់​គ្នា ទើប​ឱ្យ​តំបន់ឆ្នេរ​ក្នុង​ក្រុងព្រះសីហនុ​មាន​សោ​ភណ្ឌ​ភាព​។

បើ​ទោះបី​អាជ្ញាធរ​ខិតខំ​ធ្វើ​តែ​ម្នាក់ឯង​យ៉ាងណា​ក៏​មិន​បាន​ទទួល​ជោគជ័យ​នោះ​ដែ គឺ​ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ទើប​យើង​ទទួល​បាន​បរិស្ថាន​អ​នា​សម័យ​ស្អាត​ប្រកបដោយ​ផា​សុខភាព​ទាំងអស់​គ្នា​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម អាជ្ញាធរ​ក្រុង ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ការពារ ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ហើយ​នៅ​ពិធី​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ​ខាង​មុខ ភ្ញៀវ​ទេសចរ​និង​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ កាន់តែ​ច្រើន​ជាក់​ជា​មិន​ខាន​ដោយសារ ខេត្ត​ព្រះ​សីហ​នុ បាន​នឹង​កំពុង​អភិវឌ្ឍ​នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​ជា​ច្រើន មាន​ដូច​ជា​ផ្លូវថ្នល់ សួនច្បារ និង​ភ្លើង​បំភ្លឺ​ផ្លូវ​ជាដើម​។

ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​មាន​ឆ្នេរ​ខ្សាច់​សរ​ស្អាត​ពី​ធម្មជាតិ ខ្យល់អាកាស​បរិសុទ្ធ ជា​ពិសេស ម្ហូបអាហារ សមុទ្រ​ស្រស់​ៗ ជា​កត្តា​ទាក់ទាញ​មួយ​យ៉ាង​សំខាន់​។ ក្រៅពី​តំបន់ឆ្នេរ​ខ្សាច់ ខេត្ត​ព្រះ​សីហ​នុ​នៅ​មាន​កោះ​ជា​ច្រើន​ទៀត ដែល​ជា​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចាប់អារម្មណ៍ ហើយ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​តាម​កោះ និង​វិល​ត្រឡប់​មក​កាន់​ដីគោក​វិញ ដោយ​មិន​ចាំបាច់​ស្នាក់​នៅ​លើ​កោះ ហើយ​ម្យ៉ាងទៀត​តំបន់​កោះ​ជា​កន្លែង ចាប់អារម្មណ៍ របស់​ភ្ញៀវ​ទេសចរ បរទេស ពួក​គេ​មក​លេង​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ មិន​ភ្លេច​ទៅ​កម្សាន្ត​នៅ​តាម​បណ្តា​កោះ​ក្នុង​ក្រុងព្រះសីហនុ ដែល​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កោះ ប្រកប​មុខរបរ​នេសាទ បាន​ប្រែក្លាយ​មុខរបរ​ថ្ម​រី​បស់​ខ្លួន​បំរើ​សេវាកម្ម​ទេសចរណ៍​វិញ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​កាន់តែ​ល្អ​ប្រសើ​ឡើង​។

ពិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម ឆ្នាំ​២០១៦ មាន​ភ្ញៀវ​ទេសចរ មក​លេង​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន ៧៤.០០០​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៦៦.៦៥៩​នាក់​៕

ព័ត៌មានថ្មីៗ