សារអេឡិចត្រូនិច
កីឡាករ Coutinho មិន​អាច​លេង​ពេល Liverpool ប៉ះ Man City


កីឡាករ Philippe Coutinho របស់​ក្រុម​ហង្ស​ក្រហម Liverpool មិន​អាច​លេង​បាន​ទេ នៅ​ពេល Liverpool នឹង​ស្វាគមន៍ ក្រុម​មេឃ​ខៀវ នៅ​ថ្ងៃ​សៅ​រិ៍ ឈាន​ចូល​ថ្ងៃអាទិត្យ ម៉ោង ១២:៣០​នាទី ដោយសារ​បញ្ហា​របួស ក ជើង​។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​គ្រូបង្វឹក Jurgen Klopp​។

កីឡាករ​ដ៍​សំខាន់​រូប​នេះ មិន​បាន​ចូល​លេង​អោយ Liverpool ចំនួន ៦ ប្រកួត​មក​ហើយ ចាប់តាំងពី​មាន​របួស ក ជើង ក្នុង​កំឡុង​ពេល ប្រកួត​យកឈ្នះ​ក្រុម Sunderland កាលពី​ខែ​វិ​ច្ឆ​កា​។

លោក Klopp ក៍បាន​អោយ​ដឹង​ដែរ​ថា កីឡាករ Joel Matip ក៍​នឹង​អវត្តមាន​ផង​ដែរ ពេល​ប៉ះ Man City​។

សព្វថ្ងៃ ហង្ស​ក្រហម Liverpool ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២ និង​តាម​ពីក្រោយ ក្រុម​កំពូល​តារាង Chelsea ចំនួន ៦ ពិន្ទុ ៕

ព័ត៌មានថ្មីៗ