សារអេឡិចត្រូនិច
ក្តៅៗ! U15 និង U17 ជម្រើសជាតិកម្ពុជា ប៉ះឆៃនីសតៃប៉ិរសៀលនេះនៅបាទី


ក្រុម​យុវជន​ថ្នាល​កម្ពុជា U15 នឹង U17 ត្រូវ​ប្រកួត​មិត្តភាព​តទល់​ជាមួយ​ក្រុម​យុវជន​ជម្រើសជាតិ​ឆៃ​នី​ស​តៃប៉ិ​នា​រសៀល​ល្ងាច​នេះ នៅ​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ព​ត៌​មាន FFC លោក ចាន់ មិថុនា​។

ក្រុម​យុវជន​ជម្រើសជាតិ​កម្ពុជា​នឹង​ប៉ះ U15 ឆៃ​នី​ស​តៃប៉ិ ម៉ោង​២​រសៀល ខណ​: យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា នឹង​ប៉ះ U16 ឆៃ​នី​ស​តៃប៉ិ ម៉ោង​៤​រសៀល​។

ការ​ប្រកួត​នេះ​ពុំ​មានការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ណាមួយ​ឡើយ​។