សារអេឡិចត្រូនិច
Man City ដាក់​គោលដៅ Messi ជា​ជម្រើស​ទី​១ ត្រូវ​ទិញ ក្នុង​តម្លៃ​១០០​លាន​ផោន


ក្លឹ​ប​បាល់ទាត់ Manchester City បាន​ដាក់​គោលដៅ​ទិញ​យក​កីឡាករ Lionel Messi ពី​ក្រុម FC Barcelona ឱ្យ​បាន​ក្នុង​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ខាង​មុខ​នេះ​។

ការ​ដាក់​ជម្រើស​ទី​១​ជា​កីឡាករ Messi នេះ គឺ​ក្លឹ​ប Man City បាន​ត្រៀម​កញ្ចប់​ទឹកប្រាក់​១០០​លាន​ផោន​រួច​ហើយ ក្នុង​ការ​ដេញថ្លៃ​នៅ​ពេល​ខាង​មុខ​។ ស្រប​ពេល​ដែល​ប្រធាន​ក្លឹ​ប​មេឃ​ខៀវ​មួយ​នេះ មាន​ទំនុកចិត្ត​ថា​ការ​ផ្ទេរ​នឹង​អាច​កើត​មាន​ឡើង​ជាក់​ជា​មិន​ខាន​ទេ ព្រោះ Messi ហាក់ដូចជា​មិន​ចង់​នៅ​លេង​ក្នុង​លី​គ​អេ​ស្ប៉ា​ញ​ទៀត​ឡើយ​។

អ្វី​ដែល​ធ្វើ​ឱ្យ Man City មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​នោះ គឺ​វត្តមាន​របស់​លោក Pep ដែល​ជា​អ្នកចាត់ការ​តែ​ម្ដង ព្រោះ​អី​អ្នក​ទាំង​ពីរ​នេះ​មាន​ទំនាក់ទំនង​គ្នា​ល្អ​តាំងពី​ដើម​មក​។ Messi មាន​ត​កុងត្រា​នៅ​សល់​តែត្រឹម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ប៉ុណ្ណោះ ខណ​:​ដែល​កា​រត​កុងត្រា​ថ្មី​ជាមួយ Barcelona ក៏​មិន​ទាន់​មាន​ចេញ​ជា​រូបរាង​ដែរ​៕