សារអេឡិចត្រូនិច
Tiger Street Football Festival 2017 សៀមរាប​ទីលាន​អង្គរ​ឃ្យុ​ង​យូ ឈាន​មក​ដល់​ពាក់​កណ្តាលផ្លូវ​ហើយ


ភ្នំពេញ​: ក្រោយ​ការ​រៀបចំ ការ​ប្រកួត​វគ្គ​ជម្រុះ ក្នុង​តំបន់ និង​ទទួល​បាន ភាព​ជោគជ័យ​ទាំង​ពីរ តំបន់​រួច​មក​គឺ នៅ​ការ​ប្រកួត នៅ​ខេត្ត​ព្រះ​សីហ​នុ និង​បាត់ដំបង ក្រោម​ការ​រៀបចំ​របស់ ក្រុមហ៊ុនស្រា​បៀរ Tiger​។

ឥឡូវនេះ ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2017 ចាប់ផ្តើម​បើក​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ តាំងពី​ថ្ងៃ​ទី​២៤ និង​កំពុងធ្វើការ​ប្រកួត​វគ្គ​ជុំ​ទី​ពីរ នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ តាំងពី​ម៉ោង ៨​ព្រឹក រហូត​ដល់​ដល់​ម៉ោង ៦​ល្ងាច ដោយ​មាន​ក្រុម​ចូលរួម កើនឡើង​រហូត​ដល់ ១០៨​ក្រុម ដែល​ជា​ចំនួន នឹក​ស្មាន​មិន​ដល់​។

ហើយ​ថ្ងៃនេះ គឺជា​ការ​ប្រកួត រក​ជើង​ខ្លាំង​ចំនួន ៣២​ក្រុម​ចុង​ក្រោយ ដើម្បី​មក​ប្រកួត វគ្គ​ផ្តាច់​ព្រ័ត នៅ​ថ្ងៃ​ទី​២៦​។ ក្រៅពី​ការ​ប្រកួត​ដ៏​ជក់ចិត្ត នៅ​លើ​ទីលាន ក៏​មាន​ស្តង់​លក់​សម្ភារៈ​កីឡា​, ស្តង់​លេង​ហ្គេ​ម​កំសាន្ត ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន ពី​ស្រា​បៀរ Tiger ស្តង់​ដែល​មាន​ផ្តល់​ការ  Free WIFI ដោយ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ like Tiger Beer Facebook Page ( Tiger Beer KH) ដែល​អាច​ធ្វើ​ឲ្យ អ្នកចូលរួម កាន់តែ​សប្បាយ​រីករាយ​។

រីឯ​ប្រាក់​រង្វាន់ ក្នុង​វគ្គ​ជម្រុះ ក្នុង​តំបន់ Tiger Street Football Festival 2017:  ការ​ប្រកួត​វគ្គ​ជម្រុះ តាម​តំបន់ រង្វាន់​ទឹកប្រាក់ ចំណាត់ថ្នាក់​លេខ ១ ចំនួន ១.៥00 ដុល្លារ​, ចំណាត់ថ្នាក់​លេខ ២    ចំនួន​១.000 ដុល្លារ​, ចំណាត់ថ្នាក់​លេខ ៣ ចំនួន ៥00 ដុល្លារ និង​ចំណាត់ថ្នាក់​លេខ ៤ ចំនួន ២0០ ដុល្លារ​។ ហើយ​មណ្ឌល​សៀមរាប​នេះ នឹង​ជ្រើស​យក​ចំនួន ១០ ក្រុម ដែល​ខ្លាំង​បំផុត ទៅ​ធ្វើការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៅ​ភ្នំពេញ ថ្ងៃ​ទី​១២ មីនា ខាង​មុខ​នេះ ដណ្តើម​យក​ទឹកប្រាក់ កាន់តែ​ច្រើន​អស្ចារ្យ រហូត​ដល់​ទៅ ១៥.០០០ ដុល្លារ​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ចប់​ការ​ប្រកួត នឺ​ង​មានការ​ប្រគំ​តន្ត្រី ខ្នាត​យក្ស ដោយ​មានការ​រចនា​ឆាក​តន្ត្រី​ប្លែក និង​ឡូយ​អស្ចារ្យ រូបរាង​ដូច​កុងតឺន័រ រំលេច​ជាមួយ ភ្លើង LED យ៉ាង​ស្រស់​ស្អាត ជូន​ទស្សនា​ម​ទាំង ២ រាត្រី  គឺ​នៅ​រាត្រី​ថ្ងៃ​ទី​២៥  និង ២៦ រៀបចំ​ដោយ​ក្រុមហ៊ុន ស្រា​បៀរ Tiger ដែល​មាន​កំពូល​តារាចម្រៀង​ល្បី​ៗ ចូលរួម ដូច​ជា​លោក ខេ​មរ​សិរីមន្ត​, ក​. ឱ​ក សុគន្ធ​កញ្ញា​, លោក ឆាយ វិ​រៈ​យុទ្ធ​, លោក ឆ​ន សុ​វ​ណ្ណា​រាជ​, ក​. ទេព បូ​ព្រឹក្ស​, លោក នី រតនា​, ក​. សួ​ស វី​ហ្សា​, លោក STEP, ក​. ឈិ​ន ម៉ា​និ​ច និង លោក​នាង ប្រាក់​សុគន្ធ ហើយ​និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់ ពី​ស្ថានីយ៍ទូរទស្សន៍ រស្មី​ហង្ស​មាស ចាប់ពី​ម៉ោង ៨ យប់​នេះ តទៅ នៅ​យប់​ថ្ងៃ​ទី ២៦ កុម្ភៈ ៕