គួរប្រយ័ត្នរឿងអ្វីខ្លះទៅ ក្រោយកូនកើតរួច២៤ម៉ោងដំបូង?
ថ្ងៃ ចន្ទ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ ម៉ោង ១៦:២០
: ការមានកូនដំបូង ប្រហែលជាធ្វើឲ្យអ្នកមានក្តីកង្វល់ច្រើន ហើយមិនដឹងថា គួរធ្វើបែបណាខ្លះនោះទេ។
ខាងក្រោមនេះ គឺជាដំបូន្មានល្អ សម្រាប់ឪពុកម្តាយថ្មោងថ្មី ក្នងការមើលថែរក្សាកូនតូចទើបនឹងកើតរបស់គេ ឲ្យបានល្អបំផុត។
១. លាងសម្អាតដៃឲ្យបានស្អាត មុននឹងចាប់កាន់កូន
២. ត្រូវប្រយ័ត្ន និងទ្រក្បាលកូនឲ្យជាប់ល្អ
៣. អនាម័យ គឺជារឿងទីមួយ ពីព្រោះ រាងកាយ និងប្រព័ន្ធការពារទារកនៅក្មេងខ្ចី
៤. កុំបង្កសំឡេងរំខាន ឬធ្វើឲ្យកុមារភ្ញាក់
៥. ពិនិត្យមើលកន្លែងគេងទារក ដើម្បីប្រាកដថាវាស្អាត និងគ្មានសត្វល្អិតនានា
៦. ពិនិត្យមើលការបត់ជើងទារក ហើយត្រូវឧស្សាហ៍ប្តូរខោទឹកនោម
៧. ត្រូវប្រយ័ត្ន និងថែទាំផ្ចិតកូនឲ្យបានល្អ ដើម្បីកុំឲ្យឆ្លងមេរោគ
៨. បើមានអ្វីប្លែក ឬសង្ស័យ សូមទាក់ទងទៅគ្រូពេទ្យរបស់អ្នក៕