សារអេឡិចត្រូនិច
កូន​ខ្លាឃ្មុំ តោង​ជើង​អ្នក​ថែ​សួនសត្វ យ៉ាង​ស្អិត ទទួល​បានការ​ទស្សនា​រាប់​លាន​ដង ត្រឹមតែ ៤​ថ្ងៃ


វី​ដេ​អូ​របស់​កូន​ខ្លាំ​ឃ្មុំ (Panda) ដែល​តោង​ជើង​អ្នក​ថែរក្សា​សួនសត្វ ស្អិត​មិន​លែង បាន​ទ​ទូល​ការ​ចាប់អារម្មណ៍ យ៉ាង​ខ្លាំង ពី​អ្នកលេង​បណ្តា​យ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក ដោយ​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់ ១៦០​លាន ក្នុង​រយះ​ពេល​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ​។

កូន​ខ្លាំ​ឃ្មុំ​តូច​ដ៏​គួរ​ឲ្យ​ស្រលាញ់​នោះ​មានឈ្មោះ​ថា ឈឺ អ៊ី (Qi Yi) រស់នៅ​ក្នុង​សួនសត្វ​បង្កាត់​ពូជ​ខ្លាឃ្មុំ​យក្ស Chendu ស្ថិត​នៅ​ក្នុង​ខេត្ត Sichuan ប្រទេស​ចិន​។

បើ​តាម​វី​ដេ​អូ​ដែល​បង្ហោះ បាន​បង្ហាញ​ថា កូន​ខ្លាឃ្មុំ បានរ​ត់ម​កតោង​ជើង​របស់​អ្នក​ថែ​សួនសត្វ​ម្នាក់ យ៉ាង​ស្អិត បេះ សឹង​មិន​ចេញ​។ ហើយ​នៅ​ពេល​បុរស​ម្នាក់​នោះ បាន​បេះ​វា​ចេញ រួច​យក​វា​ទៅ​ដាក់​នៅ​កន្លែង​ខ្ពស់ រៀង​ឆ្ងាយ​បន្តិច​តែ វាក៍​នៅ​តែ​រក​ចុះ​មក​តោង​ជើង​គាត់​ដដែល​។

សូម​ជំរាប​ជូន​ផង​ដែរ​ថា ប្រភេទ​ខ្លាំ​ឃ្មុំ Panda នេះ​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន ហើយ​វា​មាន​រូបរាង​ស្អាត​គួរ​ឲ្យ​ស្រលាញ់ ដោយ​មាន​សម្បុរ​ព៌​រ ស លាយ​នឹង​ខ្មៅ​។ ខ្លាឃ្មុំ​នេះ​ស៊ី​ស្លឹក​ឬ​ស្សី​ជា​អាហារ

ចង់​ដឹង​កូន​ខ្លាឃ្មុំ​នេះ​គួរ​ឲ្យ​ស្រលាញ់​យ៉ាងណា​សូម​ទស្សនា​វី​ដេ​អូ​ទាំងអស់​គ្នា​៕