សារអេឡិចត្រូនិច
Patrick Stewart ថា​លោក​លាលែង​ពី​តួ​សម្តែង​ក្នុង​រឿង​X-Men ហើយ​គាត់​ក៏​បាន​បញ្ចប់​កិច្ចការ​នេះ​រួចរាល់​ដែរ


លោក Patrick Stewart​គឺ​បាន​លាលែង​ពី​តំណែង​ដើរតួ​ក្នុង​រឿង​X-Men ហើយ​។ លោក​គឺជា​តារា​សម្តែង​ដែល​ដើរតួ​ជា​superhero​នៅ​ក្នុង​ខ្សែរ​ភាពយន្ត​Logan(​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​03​ខែមីនា​ខាង​មុខ​នេះ​) ដោយ​លោក​បាន​និយាយ​ថា​នេះ​គឺជា​ខ្សែរ​ភាពយន្ត​ចុង​ក្រោយ​ហើយ​ដែល​លោក​បាន​សម្តែង​ជា​តួអង្គ​Professor Charles Xavier​។

លោក Stewart​បាន​ធ្វើការ​ប្រកាស​នៅ​ឯ SiriusxM Town Hall​ដែល​ជា​កន្លែង​ដែល​លោក​បាន​បង្ហាញខ្លួន​ជាមួយនឹង​អ្នកដឹកនាំ​ខ្សែរ​ភាពយន្ត​Logan និង​អ្នកនិពន្ធ​រឿង​ផ្សេង​ទៀត​គឺ​លោក​James Mangold និង​លោក Hugh Jackman ដែល​បាន​អះអាង​ថា​ខ្សែរ​ភាពយន្ត​នេះ​គឺជា​ខ្សែរ​ភាពយន្ត​ចុង​ក្រោយ​ហើយ​ដែល​មាន​វត្តមាន​រូប​លោក​មក​សម្តែង​។

លោក​Stewart បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន គឺ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​Berlin​នេះ​ថា​វា​គឺជា​ក​នែ្ល​ង​ដែល​ពួក​យើង​អង្គុយ​ទស្សនា​ខ្សែរ​ភាពយន្ត​នេះ ហើយ​លោក​Stewart​ក៏​បាន​បន្ថែម​ទៀត​ថា​អ្វី​ៗ​គឺ​បាន​ផ្លាស់​ប្តូរ ហើយ​ក៏​ផ្លាស់​ប្តូរ​ច្រើន​ជាង​អ្វី​ៗ​ដែល​ខ្ញុំ​បានឃើញ​ពី​តំបូង​មក​ទៀត​។ លោក​ក៏​បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​ប្រហែលជា​មាន​តែ​តួអង្គ​យើង​ពី​អ្នក​ទេ​ដែល​បាន​បញ្ចប់​នៅ​ក្នុង​ខ្សែរ​ភាពយន្ត​នេះ វា​ក៏​ជា​គោលដៅ​ដែល​ខ្ញុំ​បាន​សម្រេច​ដែរ​។ 

លោក​Stewart​ក៏​បាន​និយាយ​លោក​Charles Xavier​គឺ​ពិតជា​សម្តែង​បាន​ល្អ​មែនទែន នៅ​ក្នុង​ខ្សែរ​ភាពយន្ត​នេះ ហើយ​លោក​ជឿ​ថា​គ្មាន​អ្វី​ដែល​ល្អ និង​គ្មាន​អ្វី​ដែល​អស្ចារ្យ​ជាង​ខ្សែរ​ភាពយន្ត​នេះ​ទេ​។

ដូច្នេះ​លោក​ក៏​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​នោះ​ថា​លោក​គឺ​បាន​បញ្ចប់​កិច្ចការ​នោះ ហើយ​វា​ក៏​ត្រូវ​ដល់ទី​បញ្ចប់​ដែរ​៕

ព័ត៌មានថ្មីៗ