ប្រសិទ្ធភាពនៃសម្បកក្រូចថ្លុងអាចបណ្តេញមូស និងស្រមោចបាន
ថ្ងៃ ពុធ ទី ១ ខែ មីនា ឆ្នាំ ២០១៧ ម៉ោង ១២:០០
ភ្នំពេញ: ផ្លែក្រូចថ្លុងមួយផ្លែមានអត្ថប្រយោជន៍ច្រើន ទាំងសាច់ និងសម្បក ដោយសារថាសម្បកក្រូចថ្លុងអាចបណ្តេញមូស និងស្រមោចយ៉ាងមានប្រសិទ្ធភាពបំផុត ។ខាងក្រោមនេះគឺជាវិធីច្នៃសម្បកក្រូចថ្លុងឲ្យមានប្រយោជន៍។
វិធីធ្វើ៖
- លាងក្រូចឲ្យស្អាត ចិតយកសម្បកហើយយកផ្នែកសចេញ រួចចិតជាចំណិតតូចៗហើយស្តើងៗ
- ដាក់វាចូលក្នុងដបបាញ់ទឹក រួចដាក់ទឹកបំពេញរួចលាយអាល់កុលបន្តិច ទុក១៥នាទីអាចប្រើបានហើយ។