សារអេឡិចត្រូនិច
លោក​ឆាយ វិ​រៈ​យុទ្ធ ធ្វើ​ឲ្យ​កក្រើក​ឆាក នៅ​ទីលាន​អង្គរ ឃ្យុ​ង​យូ


សៀមរាប​: ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ក្រោម​ការ​រៀបចំ យ៉ាង​ពិសេស ដោយ​ក្រុមហ៊ុនស្រា​បៀរ Tiger កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី ២៥ ខែ កុម្ភៈ ២០១៧ បាន​ប្រារព្ធ​ធ្វើ​ឡើង លើ​ឆាក​ដ៏​ធំ មាន​រាង​ដូច​កុងតឺន័រ ដោយ​រំលេច​ជាមួយ ភ្លើង LED ដ៏​ស្រស់​ស្អាត​។ 

យ៉ាងណាមិញ ការ​ប្រគំ​តន្ត្រី​យក្ស​មួយ​នេះ គឺជា​កម្មវិធី​ពេល​យប់ បន្ទាប់​ពី​បញ្ចប់ ការ​ប្រកួត​ជម្រុះ ក្នុង​តំបន់ ក្នុង​ព្រឹត្តិការណ៍ ប្រកួត​បាល់ទាត់​Tiger Street Football Festival 2017 លើក​ទី​៥ ហើយ​ថ្ងៃស្អែក គឺ​មានការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត ដើម្បី​ដណ្តើម​ទឹកប្រាក់ សរុប​ជាង ៣.២០០ ដុល្លារ នឹង​ជ្រើសរើស​យក​ក្រុម​ខ្លាំង ចំនួន​១០ ក្រុម ទៅ​ធ្វើការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៅ​ភ្នំពេញ ថ្ងៃ​ទី​១២ មីនា ខាង​មុខ ដើម្បី​ដណ្តើម​យក​ទឹកប្រាក់ កាន់តែ​ច្រើន​អស្ចារ្យ រហូត​ដល់ ១៥.០០០ ដុល្លារ​។

អ្វី​ដែល​កាន់តែ​ពិសេស ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​នេះ គឺ​មានការ​ចូលរួម​ពី តារាចម្រៀង​ល្បី​ៗ ជា​ច្រើន​ដូច​ជា លោក ឆាយ វិ​រៈ​យុទ្ធ លោក​ឆ​ន សុ​វ​ណ្ណា​រាជ លោក​នី រតនា  លោក STEP និង កញ្ញា ឈិ​ន ម៉ា​និច្ច រួម​ជាមួយ​ពិធីករ ពិធី​ការី​នី សម្បូរ​វោហា​ស័ព្ទ​ទៀត​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ បរិវេណ​អង្គរ ឃ្យុ​ង​យូ បាន​ទាក់ទាញ អ្នក​ចូល​រូ​ម​ទស្សនា យ៉ាងច្រើន​កុះករ​។ មិនតែប៉ុណ្ណោះ នៅ​មិន​ឆា្ង​យ​ពី​ឆាក​ត​ន្រី្ត ក៏​មាន​ស្តង់​លក់​ស្រារ​បៀរ Tiger ត្រជាក់​ៗ ក្នុង​តំលៃ​ពិសេស និង​ប្តូរ​បាន​វត្ថុ​អនុស្សាវរីយ៍ ជា​ច្រើន​ពី​ស្រា​បៀរ Tiger​។​ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕