កំពូលតារាចំរៀង ទាំងពីរដួង លោកខេមរៈសិរីមន្ត និងកញ្ញា ឱកសុគន្ធកញ្ញា ធ្វើអោយកក្រើកការប្រគំតន្ត្រី Tiger Street Football Festival 2017 សៀមរាបអង្គរ
ថ្ងៃ សុក្រ ទី ៣ ខែ មីនា ឆ្នាំ ២០១៧ ម៉ោង ១០:២៩
សៀមរាប: ក្រោយបញ្ចប់ការប្រកួតផ្តាច់ព្រ័ត នៅមណ្ឌលសៀមរាប ពានរង្វាន់បាលទាត់ Tiger Street Football Festival 2017 កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ក៏មានការប្រគំតន្ត្រី ខ្នាតយក្ស ដែលចូលរួមសម្តែងពី កំពូលចម្រៀងតារា ខេមរៈ សិរីមន្ត រួមជាមួយ កញ្ញា ឱក សុគន្ធកញ្ញា ក.ទេព បូព្រឹក្ស ក.វី ឌីណែត និងលោក នួន សុធារ័ក្ស។
នៅក្នុងបរិយាកាសដ៏ សែនរីករាយ ដែលអាចកើតមានឡើង ដោយសារការរៀបចំរបស់ ក្រុមស្រាបៀរថៃហ្គ័រ លោក ខេមរៈ សិរីមន្ត បានបកស្រាយ កាឡុក កាឡុក ដែលជាបទដ៏ល្បី របស់លោកកាលពី ២ ឆ្នាំមុន ស្របគ្នានេះដែរ កញ្ញា ឱក សុគន្ធកញ្ញ ក៏បានបញ្ចេញបទថ្មី របស់ខ្លួនមួយ បទដែលមានចំណងជើងថា រាំអញ្ចេក ជាបទញាក់ និងកន្ត្រាក់អារម្មណ៍ អ្នកចូលរួមទស្សនា នៅទីលានអង្គរ ឃ្យុងយូ ស្រែកច្រៀងផង រាំតាមផង៕