សារអេឡិចត្រូនិច
ចង់​ធ្វើ​ប្រហិត​ត្រី​ស្លាត​ឲ្យ​ឆ្ងាញ់​គួរ​មាន​អ្វីខ្លះ


ភ្នំពេញ​: ចំអិន​អាហារ​ខ្លួនឯង​៖ មនុស្ស​ដែល​មាន​វ័យ​កាន់តែ​ចាស់​គួរ​ពិសារ​សាច់​ត្រី​ឲ្យ​បាន​ច្រើន​ជាង​សាច់សត្វ​ផ្សេង​ៗ​ដោយសារ​ម្ហូប​ដែល​ចម្អិន​ដោយ​ត្រី​មិនសូវ​ជា​សំបូរ​ដូច្នេះ​ហើយ​បានជា​យើង​សូម​ណែនាំ​ពីមុខ​ម្ហូប​ម្យ៉ាង​ដែល​ចំអិន​ពី​សាច់​ត្រី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ហើយ​ក៏​មាន​រសជាតិ​ឆ្ងាញ់​គួរ​ឲ្យ​ជាប់ចិត្ត​ដែរ​នោះ​គឺ​របៀប​ធ្វើ​ប្រហិត​ត្រី ហើយ​ខាងក្រោម​នេះ​ជា​គ្រឿងផ្សំ និង​វិធី​ធ្វើ​៖

១. គ្រឿងផ្សំ

- សាច់​ត្រី​ស្លាត​កូ​សរួច ១ គីឡូ 

- អំបិល​ម៉ត់ ១ ស្លា​ព្រា​តូច 

- ទឹក​ត្រជាក់ ៤ ស្លា​ព្រា​បាយ ឬ (​ទឹក​ក​អនាម័យ​៣-៤ ដុំ )

- គ្រឿង​ម្ទេស​បុក ៣ - ៤ ខាំ ( បើ​ចង់​ក្រហម​ដាក់​ម្ទេស​ប្លោក​ក្រៀម​បុក​ចូល​ជាមួយ​)

- ពងមាន់ ១

- ទឹកត្រី 

- ស្កសរ កន្លះ​ស្លាបព្រា​បាយ

- ស​ណ្កែ​ក​គួរ​ហាន់​ខ្លី​ៗ​តូច​ៗ ៣ ខាំ 

- ម្រះព្រៅ ៣ កូនចាន​តូច 

- ស្លឹក​ក្រូចសើច​ហាន់​ជាស​សៃ​ឆ្មារ ២ ស្លាបព្រា​បាយ​។

២. របៀប​ធ្វើ

- យក​សាច់​ត្រី​ដែល​កូ​សរួច​មក​បុក​អោយ​ស្អិត នៅ​ពេល​ដែល​បុក​យើង​ថែម​ទឹក​ត្រជាក់​លាយ​ជាមួយ​អំបិល ដាក់​បុក​លាយ​ជាមួយ​ត្រី​ផង​។

- ពេល​ដែល​បុក​សាច់​ត្រី​ស្អិត​ល្អ​ហើយ យក​គ្រឿង​បុក ពងមាន់ ស្កសរ ទឹកត្រី ដាក់​ចូល រួច​ហើយ​ច្របល់​អោយ​ចូល​គ្នា ( រួច​យក​ទៅ​ចៀន ភ្លក់​មើល​សិន ) តើ​រសជាតិ​ល្មម​ហើយ​ឬ​នៅ ខ្វះខាត​អ្វី​យើង​បន្ថែម​បាន​ទៀត​តាម​ការ​ចូល​ចិត្ត ។

- នៅ​ពេល​ដែល​ច្របល់​សាច់​ត្រី​ភ្លក់​ល្មម​ដឹង​រសជាតិ​ហើយ ក៏​ដាក់ ស្លឹក​ក្រូច ម្រះព្រៅ ស​ណ្កែ​ក​គួ ហើយ​ច្របល់​អោយ​ចូល​គ្នា​ម្ដងទៀត ទុក​មួយ​លែ​កសិន ( ម្រះព្រៅ​កុំ​ដាក់​ទាំងអស់ បែង​ទុក​ពាក់កណ្ដាល​សម្រាប់​បំពង​ទុក​រៀប​ដាក់​ចាន ) ។

- ចូល​អ្នក​ដាក់​ប្រេង​ចៀន​អោយ​ច្រើន​ប​ន្ទិ​ច បើកភ្លើង​អោយ​ក្ដៅ​ល្មម រួច​យក​ម្រះព្រៅ​ទៅ​បំពង​មុនគេ (​ទុក​ទ្រាប់​រៀប​ដាក់​ចាន ) រួច​ហើយ យក​ប្រហិត​ទៅ​ប៉ាន់​ដុំ​ត្រ​បែ​ត​ៗ​ល្មម រួច​យក​ទៅ​ចៀន អោយ​ឆ្អិន​ល្អ រៀប​ដាក់​ចាន​រួច​ជា​ការ​ស្រេច ។​ពេល​ចៀន​ចូល​អ្នក​សង្កេត​មើល​ភ្លើង​កុំអោយ​ក្ដៅ​ពេក ប្រើ​ភ្លើង​ក្ដៅ​ល្មម​ៗ​បាន​ចៀន​ប្រហិត​ឡើង​ល្អ )

៣. របៀប​ធ្វើ​ទឹកជ្រលក់

- ទឹកខ្មេះ ៤ ស្លាបព្រា​បាយ 

- ស្កសរ ៣ ស្លាបព្រា​បាយ 

- អំបិល​មួយ​កន្លះ​កូន​ស្លាបព្រា​តូច 

- សណ្ដែកដី​លីង​បកសំបក បុក​អោយ​បែក​តិច​ៗ 

- ម្ទេស​ពណ៌​លឿង ហាន់ ១​ទៅ​២​គ្រាប់ 

- ត្រសក់​ពុស​ជា​ពីរ​ហាន់ ( អោយ​រៀង​ក្រាស់​ប​ន្ទិ​ច​)

- យក​ទឹកខ្មេះ ស្កសរ អំបិល ចាក់​ចូល​ក្នុង​ខ្ទះ ហើយ​បើកភ្លើង​កូរ​អោយរ​លាយ ទុក​អោយ​ពុះ​មួយសន្ទុះ​សិន ចាំ​បិទ​ភ្លើង ចាក់​ដាក់​កូនចាន​ទុក​ត្រជាក់ ដាក់​ត្រសក់​នឹង​ម្ទេស​ហាន់ ជា​ទឹកជ្រលក់​រួច​ជា​ការ​ស្រេច ។

ចំណាំ​៖( នៅ​ពេល​ដែល​កូ​ស​សាច់​ត្រី​រួច​យក​ទៅ​ច្រក​ថង់​ចង​មាត់​អោយ​ជិត​ដាក់​ត្រាំ​នឹង​ទឹកកក​អោយ​វា​ត្រជាក់ ប្រហែល​១​ម៉ោង​ចាំ​យក​មក​បុក ជួយ​អោយ​ប្រហិត​ត្រី​ស្វិត​ល្អ ) ។

ព័ត៌មានថ្មីៗ