សារអេឡិចត្រូនិច
មើម​ក្រវាញជ្រូក មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខភាព


ភ្នំពេញ​: ដើម​ក្រវាញជ្រូក​ជា​ប្រភេទ​ស្មៅ​ម្យ៉ាង​ដែល​កន្លង​មក​យើង​ទាំងអស់​គ្នា​គិត​ថា​វា​គ្រាន់តែ​ជា​ស្មៅ​ដែល​មិន​មាន​ប្រយោជន៍ តែ​តាម​ការ​ពិត​មើម​របស់​ស្មៅ​ដែល​គ្មាន​ប្រយោជន៍​មួយ​នេះ​វា​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​យ៉ាងច្រើន​ដូច​ជា​:

ជួយ​ព្យាបាល​ការ​រាំងរដូវ​របស់​មនុស្ស​ស្រី ឈឺ​ចុកចាប់​ពេល​មាន​រដូវ រដូវ​មិន​ទៀង 

ឈឺធ្មេញ ឈឺចង្កេះ ម្រេញ​កូនកណ្តុរ ជំនួយ​ផ្លូវភេទ​យ៉ាង​ពិសេស​ថែម​ទៀត​ផង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​អាច​ព្យាបាល​ឈឺទ្រូង ឈឺ​ក្រោម​ឆ្អឹងជំនីរ ចុក​ក្រពះ ឈឺពោះ ហើមពោះ ក្អួតចង្អោរ អាហារ​មិន​រលាយ ភើរ​ជូរ យ៉ាង​មាន​ប្រសិទ្ធភាព​ណាស់ ។

ខាងក្រោម​នេះ​ជា​របៀប​ធ្វើ​៖ 

- យក​មើម​៤​ក្រាម ហាល​ឲ្យ​ស្ងួត​ដាំទឹក​១​លី​ត្រ​ផឹក ព្រឹក ថ្ងៃ​១​កែវ ល្ងាច​១​កែវ​។

- សម្រាប់​បុរស​មើម​វា​ត្រាំ​ស្រា​ផឹក​សម្រួល​សរសៃឈាម បំបាត់​ឈឺចង្កេះ និង​ជំនួយ​ផ្លូវភេទ ។

- យក​មើម​ក្រវាញជ្រូក​ទៅ​លីង ហើយ​បុក​អោយ​ម៉ត់ រួច​លាយ​ជាមួយ​ទឹកឃ្មុំ​ហើយ​សូន​ប៉ុន​ម្រាមដៃ ហើយ​ញ៉ាំ​ជាមួយ​ទឹក​ក្តៅ ហើយ​វា​ក៏​អាច​ព្យាបាល​សម្រាប់​អ្នក​កើត ម្រេញ​កូនកណ្តុរ​។

- ផ្សំ​ជាមួយ​ស្លា​លិញ ម្លូ​បៀក​កំបោរ យក​មក​ស្ដោះ ពូកែ​ខាង​ព្យាបាល​គ្រេច​កប់​ថ្លោះ ខ្លាំង​ណាស់ វា​ថែម​ទាំង​ជួយ​បំបាត់​ការ​ឈឺរ​ធ្មេញ ថែម​ទៀត​ផង​ដោយ​ដំ​មើម​វាយ​កមក​ដាក់​កន្លែង​ឈឺ​។

ព័ត៌មានថ្មីៗ