សារអេឡិចត្រូនិច
Tiger Street Football Festival មណ្ឌល​កំពង់ចាម បាន​ជម្រុះ​អស់ ២៨​ក្រុម​ហើយ


: ក្រោម​អាកាសធាតុ​ក្តៅ​បន្តិច​ប៉ុន្តែ​ការ​ប្រកួត​វគ្គ​ជម្រុះ Tiger Street Football Festival 2017​មណ្ឌល​កំពង់ចាម​នៅ​តែ​បន្ត​ដោយ​រលូន​និង​ជម្រុះ​អស់​២៨​ក្រុម​ហើយ​នៅ​ថ្ងៃ​ទី​០៤ ខែ​មិ​នា​នេះ​រួម​ជាមួយ​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​មុខ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។

ហើយ​នៅ​សល់​២៨​ក្រុម​ទៀត​ត្រូវ​និង​ធ្វើការ​ប្រកួត​បន្ត​ព្រឹក​ស្អែ​ថ្ងៃ​ទី​៥ ដែ​លេ​ជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដើម្បី​ជ្រើសរើស​ក្រុម​ដែល​ឈ្នះ​ឆ្ពោះទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ពេល​ល្ងាច​ថ្ងៃ​ដ៏​ដែរ​បន្ទាប់​មក​និង​ធ្វើការ​ប្រកួត​បន្ត​ក្នុង​ការ​ដណ្តើម​យក លេខ​១​នៅ​ក្នុង​តំបន់ ដែល​និង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ចំនួន​១៥០០ ដុល្លា​,​លេខ​២ ១០០០ ដុល្លារ​,​លេខ​៣ ៥០០ ដុល្លារ និង​លេខ ៤​ទទួល​បាន ២០០​ដុល្លារ​។ 

នៅ​មណ្ឌល​កំពង់ចាម​នេះ ត្រូវការ ៦​ក្រុម​ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​ថ្ងៃ​ទី ១២ មីនា នៃ​ពានរង្វាន់​Tiger Street Football Festival 2017​ដែល​ប្រាក់​រង្វាន់​កាន់តែ​ច្រើន​អស្ចារ្យ រហូត​ដល់​ទៅ​១៥០០០​ដុល្លារ​។

លើស​ពី​នោះ​ក្រោយ​ចប់​ការ​ប្រកួត​ក៏​មានការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​ដោយ​មានការ​ចូលរួម​សម្តែង​ពី​កំពូល​តារាចម្រៀង​ល្បី​ៗ ដូច​ជា​លោក ខេ​មរះ​សិរីមន្ត​,​លោក ឆាយ វិ​រះ​យុទ្ធ​, ក​. ពេជ្រ​សោភា​, លោក ឆ​ន សុ​វ​ណ្ណា​រាជ​, ក​. ទេព បូ​ព្រឹក្ស​. ក​.​សុខ​សីឡា​លិ​ន​, ក​.​សួ​ស វិ​ហ្សា​, លោក ដេ​វិ​ដ​,​ក​.​វី​ឌី​ណែ​ត​, និង លោក​នាង​ប្រាក់​សុគន្ធ ហើយ​និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ៍ទូរទស្សន៍ រស្មី​ហង្ស​មាស​ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១១​យប់​នេះ​ដែល​ជា​កា​របៀប​ចំ​របស់​ក្រុមហ៊ុនស្រា​បៀរ​Tiger៕

ព័ត៌មានថ្មីៗ