សារអេឡិចត្រូនិច
ការ​កាត់​ចុង មាន​អត្ថប្រយោជន៍ និង​ការ​ប្រឈម​មុខ​នឹង​អ្វី​ខ្លះទៅ?


: ការ​កាត់​ចុង​លើ​ក្មេង​ប្រុស​ទើបនឹង​កើត​អាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​របស់​គេ​។ ក្នុង​ឆ្នាំ ២០១២ ស្ថាប័ន American Academy of Pediatrics បាន​ប្រាប់​អោយ​ដឹង​ថា ការ​កាត់​ចុង​ទៅ​លើ​ក្មេង​ប្រុស​អាច​មាន​អត្ថប្រយោជន៍ គុណសម្បត្តិ ក៏​ដូច​ជា​ប្រឈម​មុខ​នឹង​បញ្ហា​ច្រើន​ដែរ​។ អំណះអំណាង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​មិន​ទាន់​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការ​កាត់​ចុង​ទៅ​លើ​ក្មេង​ប្រុស​ជា​ទម្លាប់​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​ដំណើរ​ការណ៍​នៃ​ការ​វះកាត់​នេះ​មិនសូវ​ជា​មាន​សារៈសំខាន់​សម្រាប់​ក្មេង​ប្រុស យើង​សូម​ណែនាំ​អោយ​ឪពុក​ម្តាយ​របស់​គេ​ធ្វើការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​កុមារ​ដើម្បី​សម្រេចចិត្ត​កាត់​ចុង​ទៅ​តាម​ទំនៀមទម្លាប់​សាសនា ឬ​ដោយ​បញ្ហា​ជំងឺ​ផ្សេង​ៗ​។

អត្ថប្រយោជន៍​៖

•    កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺឆ្លង​ក្នុង​ផ្លូវ​តម្រងនោម

•    កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​លើ​បុរស

•    ការពារ​កុំអោយ​មាន​ជំងឺមហារីក​លិង្គ និង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ស្បូន​ដល់​ដៃគូរ​រួម​ភេទ​ខាង​ស្រី

•    បង្ការ​ជំងឺ​រលាក​ក្បាល​លិង្គ​និង​ស្បែក​គ្រប​ក្បាល​លិង្គ

•    បង្ការ​ជំងឺ​ជំងឺ​ស្បែក​គ្រប​ក្បាល​លិង្គ​ជិត (Phimosis) និង ជំងឺ​ស្បែ​ក្បាល​លិង្គ​រឹត​កលិង្គ​ពេល​ទាញ​មក​ខាងក្រោយ (Paraphimosis)

ការ​កាត់​ចុង​លើ​មនុស្ស​ប្រុស​ប្រហែលជា​ធ្វើ​អោយ​ងាយស្រួល​ដល់​ការ​សម្អាត​លិង្គ ទោះបីជា​ការ​សិក្សា​បង្ហាញ​ថា លិង្គ​ដែល​មិន​កាត់​ចុង​ក៏​អាច​លាង​សម្អាត​បាន​ល្អ ព្រមទាំង​អាច​បង្ការ​កុំអោយ​មាន​ជំងឺឆ្លង និង​ហើម​បាន​ដែរ​។

ការ​កាត់​ចុង​ក៏​នាំ​អោយ​មានការ​ប្រឈម​មុខ​មួយ​ចំនួន​ដូច​ជា​:

•    ឈឺ

•    ប្រឈម​នឹង​ការ​ហូ​ឈាម និង​ឆ្លង​រោគ​នៅ​កន្លែង​កាត់​ចុង

•    រលាក​ក្បាល​លិង្គ

•    ប្រឈម​កាន់តែ​ខ្ពស់​នូវ​ការ​រលាក​លិង្គ

•    ប្រឈម​នឹង​ការ​មាន​របួស​លើ​លិង្គ