សារអេឡិចត្រូនិច
ថ្ងៃ​ទី​ពីរ​នៃ ការ​ប្រគំ​តន្ត្រី Tiger Street Football Festival 2017 កាន់តែ​អស្ចារ្យ


កំពង់ចាម​: ការ​ប្រគំ​តន្ត្រី​យក្ស របស់​ក្រុមហ៊ុន Tiger កាលពី​យប់​ថ្ងៃ​ទី​៥ ខែមីនា​នេះ ដែល​ជា​ថ្ងៃ​ទី​ពីរ ពិតជា​ធ្វើ​ឱ្យ​មាន ភាព​សប្បាយ​រីករាយ ខ្លាំង​ណាស់ ព្រោះ​មាន​តារា ចម្រៀង​ល្បី​ជា​ច្រើន មក​ចូលរួម​សម្តែង ជូន​អ្នកគាំទ្រ​នៅ ខេត្តកំពង់ចាម បាន​ទស្សនា​។ 

តន្ត្រី​យក្ស​នេះ បាន​ចាប់ផ្តើម បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់ Futsal ពានរង្វាន់ Tiger Street Football Festival 2017 វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​មណ្ឌល​កំពង់ចាម បាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ធ្វើការ​ប្រកួត អស់​រយៈពេល ២ ថ្ងៃ​រួច​មក​។

អ្វី​ដែល​ពិសេស​នោះ ទាំង លោក ខេមរៈ​សិរីមន្ត , លោក ឆាយ វិ​រៈ​យុទ្ធ​, លោក ឆ​ន សុ​វ​ណ្ណា​រាជ​,​ក​. ទេព បូ​ព្រឹក្ស​., ក​.​សួ​ស វិ​ហ្សា​, និង លោក នាង​ប្រាក់​សុគន្ធ បាន​លើកយក​បទ​ចម្រៀង ភាគច្រើន ជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ ធ្វើ​ឲ្យ​អ្នកគាំទ្រ ច្រៀង​តាម​ផង រាំ​តាម​ផង​។ 

ក្រៅពី​ការ​ប្រគំ​តន្ត្រី នៅ​បរិ​វេន​ខាង​មុខ សាលា​គរុកោសល្យ​ភូមិភាគ ខេត្តកំពង់ចាម ក៏​មានការ​ដាក់​តាំង លក់​ស្រា​បៀរ​ថៃ​ហ្គ័​រ ដើម្បី​ឲ្យ​អ្នកចូលរួម​ទស្សនា បាន​ពិសា​ស្រា​បៀរ បណ្តើរ​ទស្សនា បណ្តើរ​រហូត​ដល់​ចប់​។ ហើយ​បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2017 និង​ការ​ប្រគំ​តន្ត្រី​យក្ស ដែល​រៀបចំ​ដោយ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ នៅ​ទីរួមខេត្ត​កំពង់ចាម​ចប់ និង​បន្ត​ទៅ​រៀបចំ នៅ​រាជធានី​ភ្នំពេញ ចុង​ស​ប្តា​ហ៍ ខាង​មុខ​នេះ​៕