សារអេឡិចត្រូនិច
តារាចម្រៀង​កូរ៉េ "​រ៉េ​ន​" នឹង​ចូលរួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart


ភ្នំពេញ​: តារា​សម្តែង​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​របស់​កូរ៉េ​ខាងត្បូង​លោក រ៉េ​ន(​លី យ៉ុ​ង​ជេ​)​នឹង​មក​ដព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ ៣០ ខែមីនា ខាង​មុខ​នេះ ដើម្បី​សម្តែង​និង​ច្រៀង​ជូន​ទស្សនិកជន​ប្រមាណ​៧​ម៉ឺន​នាក់​។

កាលពី​ថ្ងៃ​ទី ៩ ខែមីនា ឆ្នាំ ២០១៧ នៅ​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន Smart ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ធ្វើ​សន្និសីទកាសែត​ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស របស់​ក្រុមហ៊ុន​ស្មា​ត​ក្រោម​កិច្ចសហការ​ជាមួយ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ក្រុមហ៊ុន IMS និង​ការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារាចម្រៀង​និង​តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង​គឺ​លោក រ៉េ​ន (​លី យ៉ុ​ង​ជេ​) ។

នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី Smart Mega Concert​ក៏​នឹង​មានការ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ខ្មែរ​ល្បី​ៗ​ដែល​នឹង​ញាំ​ង​ឆាក​តន្ត្រី​អោយ​កាន់តែ​អស្ចារ្យ​ផង​ដែរ​។

ក្នុង​សន្និសីទ​នេះ​មាន​អញ្ជើញ​ចូលរួម​ពី​លោក​អគ្គនាយក​ក្រុមហ៊ុន Smart លោក​អគ្គនាយក​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​លោក​អគ្គនាយក​ក្រុមហ៊ុន IMS អ្នក តំណាង​ដៃគូ អតិថិ​ជិន​ស្មា​ត និង​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​ក្នុង​គោល​បំ​ណ​ល​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែមីនា​នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ និង​កម្មវិធី​ទទួល​ស្វាគមន៍​តារាចម្រៀង និង​តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង​លោក រ៉េ​ន​ដែល​អញ្ជើញ​នឹង​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ ៣០ ខែមីនា ខាង​មុខ​នេះ​។

ក្នុង​ឱកាស​ពិសេស​នេះ លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart

មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង​ហើយ​លោក​ជឿជាក់​ថា​វា​នឹង​ជា​ការ​ប្រគុំ​តន្ត្រី​ដ៏​ធំ​មួយទៀត​នៅ​កម្ពុជា​។

ក្នុង​កិច្ចសហការ​ជាមួយ​ទូរទស្សន៍​អាស៊ី​អា​គ្នេ​យ៏​និង IMS​លោក​បាន​មាន​ប្រសាសន៍​ថា Smart ពិតជា​រីករាយ​ក្នុង​ការ នាំ​យក​មក​នូវ​តារាចម្រៀង​កូរ៉េ​ដ៏​ល្បី​រូប​នេះ បន្ទាប់​ពី​នាំ​មក​នូវ​ការ​ប្រគុំ​តន្ត្រី​អន្តរជាតិ​២ ដ៏​ជោគជ័យ រួច​មក​ហើយ​។

លោក ពាង ម៉ា​ន់ អគ្គនាយក​ក្រុមហ៊ុន IMS ដែល​ទទួល​បន្ទុក​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ និង​ទំនាក់ទំនង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​របស់​លោក​មាន​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​សហការ​ជាមួយ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart ជា​ពិសេស​ជួយ​សម្របសម្រួល​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ កាសែត​និង​គេហទំព័រ​សារព័ត៌មាន​ល្បី​ៗ​ក្នុងស្រុក​។

លោក​ហេង សុធា តំណាង​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មាន​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន IMS ដែល​ជាទី​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុងស្រុក

ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន​Smart​ហើយ​និង​ទទួល​បន្ទុក​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart

ដែល​នឹង​អញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារាចម្រៀង និង​តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង លោក រ៉េ​ន​។

Smart បន្ត​ជា​អ្នក​ផ្តល់​នូវ​បទ​ពិសោធន៍​ត​ន្រី្ត​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក៏​ដូច​ជា​អ្នកចូលរួម​ចំណែក​ក្នុង​ការ​គាំទ្រ​តន្ត្រី​នៅ​ក្នុង​ប្រទេស​ផង​ដែរ​។​Smart បាន​បង្កើត​យុទ្ធនាការ​ជាមួយ​តារាចម្រៀង​ដែល​ផលិត​តន្ត្រី​ដោយ​ខ្លួនឯង ដើម្បី​លើកកម្ពស់​តន្ត្រី​នៅ​កម្ពុជា​។ Smart​ក៏​បាន​ដាក់​កម្មវិធី​តន្ត្រី​របស់​ខ្លួន Smart Music អោយ​ប្រើប្រាស់​ដោយ​ឥត​គិតលុយ​ដើម្បី​អោយ​ប្រជាជន​ខ្មែរ អាច​ស្តាប់​តន្ត្រី​របស់​តារា​ដែល​ខ្លួន​ពេញចិត្ត​។

អតិថិជន​របស់ Smart ទាំងអស់​អាច​ទទួល​សំបុត្រ​ចូល​ទស្សនា​តន្ត្រី​របស់ Rain បាន​ដោយ​ឥត​គិតលុយ​ដោយ​គ្រាន់តែ​មានកម្ម​វិធី​Smart Music នៅ​ក្នុង​ទូរ​សព្ទ័​ដៃ​។​ដោយឡែក​អតិថិជន​របស់ Power+2 និង Power+8 អាច​ទទួល​បាន​សំបុត្រ Premium

ដោយ​ឥត​គិតលុយ​ដោយ​គ្រាន់តែ​មានកម្ម​វិធី Smart Music ក្នុង​ទូរស័ព្ទ​ដៃ​ផង​ដែរ​។

អតិថិជន​ទាំងអស់​អាច​ទៅ​យក​សំបុត្រ​ដោយ​គិតលុយ​ចាប់ពី​ថ្ងៃ​ទី​១០ ខែមីនា នៅ Smart Shop Monivong Smart Shop NehruSmart Shop Koh Pich Smart Shop Takhmao Smart Shop Phnom Penh Center Smart Shop TK Avenue SmartShop Aeon Mall Smart Shop Steung Meanchey​។

ដូច្នេះ សូមកុំ​ភ្លេច​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​កម្មវិធី​ទទួល​ស្វាគមន៍​តារាចម្រៀង និង​តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង​លោក រ៉េ​ន និង​កម្មវិធី​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart នៅ​ថ្ងៃ​ទី ៣០ ខែ មីនា នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ​។

សូម​រួសរាន់​ទៅ​យក​សំបុត្រ​ពី​ថ្ងៃស្អែក ព្រោះ​ចំនួន​សំបុត្រ​មាន​កំណត់​។​ប្រសិនបើ​លោក​អ្នក​មិន​ទាន់​មានកម្ម​វិធី Smart Music លោក​អ្នក​អាច​ដោ​ន​ឡួ​ត​ពី Google Play or Apple App Store (‘Smart Music KH’) ឥឡូវនេះ​លោក​អ្នក​ក៏​នឹង​អាច​ស្តាប់​បទ​ចម្រៀង​របស់ Rain ផង​ដែរ​៕