សារអេឡិចត្រូនិច
ប្រុង​ប្រយ័ត្ន​អ្នក​អាច​នឹង​ត្រូវ​គេ​លួច​តាមដាន​តាម​រយៈ​ស្មា​ត​ហ្វូ​ន​របស់​អ្នក ហើយ​នេះ​ជា​បញ្ជី​លេខ​កូដ​សំងាត់​ដែល​អ្នក​គួរ​ដឹង


រស់នៅ​ក្នុង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​មិនមែន​សុទ្ធតែ​ជា​រឿង​ល្អ​នោះ​ទេ មានរឿង​ជា​ច្រើន​ដែល​អ្នក​ត្រូវ​បារម្ភ​ក្រៅពី​សុវត្ថិភាព​ពី​ខាងក្រៅ​ហើយ​នោះ អ្នក​ក៏​គួរតែ​ចាប់ផ្ដើម​គិត​ផង​ដែរ​ពី​សុវត្ថិភាព​លើ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកផង​ដែរ​។ 

អ្នក​ទាំងអស់​គ្នា​អាច​នឹង​មិន​ចាប់អារម្មណ៍​នោះ​ទេ​ថា​សកម្មភាព​របស់​អ្នក​រាល់ថ្ងៃ​អាច​នឹង​ត្រូវ​គេ​លួច​តាមដាន និង​ថត​ទុក​តាម​រយៈ​ស្មា​ត​ហ្វូ​ន​ដែល​អ្នក​កំពុង​ប្រើ​រាល់ថ្ងៃ​តែ​ម្ដង​។​ដើម្បី​ចង់​ដឹង​ថា​អ្នក​អាច​ជា​ម្នាក់​ដែល​ត្រូវ​គេ​កត់ចំណាំ​ឬ​អត់ អ្នក​ទាំងអស់​គ្នា​អាច​សាកល្បង​វាយ​បញ្ចូល​លេខ​កូដ​ខាងក្រោម​បាន វា​នឹង​ធ្វើការ​បង្ហាញ​អ្នក​ទាំងនេះ​គ្រាន់តែ​ជា​លេខ​កូដ​សំងាត់​ខ្លី​ៗ​នឹង​ងាយ​ប៉ុណ្ណោះ ដើម្បី​បានដឹង​និង​ការពារ​ខ្លួន​អ្នក ប៉ុន្តែ​ការ​ពិត​ទៅ​អ្នក​អាច​នឹង​ត្រូវ​គេ​លួច​តាមដាន​ដដែល​។​ម្យ៉ាងទៀត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​រាល់​ការ​សន្ទនា​របស់​អ្នក​សុទ្ធតែ​ត្រូវ​បាន​ស្ដាប់​និង​ថត​ទុក​ដោយ​ផ្នែក​សន្តិសុខ​ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​សេវា​ទូរគមនាគមន៍​ផង​ដែរ ដើម្បី​បង្ការ​ករណី​ចាំបាច់​ណាមួយ ប៉ុន្តែ​សូមកុំ​បារម្ភ​វា​ត្រូវ​បាន​គេ​រក្សា​ទុក​បាន​សំងាត់​និង​ល្អ​បំផុត​៕

ព័ត៌មានថ្មីៗ