សារអេឡិចត្រូនិច
Tiger Street Football Festival 2017 វគ្គ​ផ្តាច់​ព្រ័ត្ត ជិត​មក​ដល់​ហើយ


: ការ​ប្រ​គួ​ត​វគ្គ​ជម្រុះ​ពាន់រង្វាន់​Tiger Street Football Festival 2017​នៅ​មណ្ឌល​ភ្នំពេញ​បាន​ចាប់ផ្តើម​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ក្រោយ​កម្ម​ពិធី​បើក និង​ចែក​ជូន​អាវយឺត​រួម​ជាមួយ​ថង់​ស្ពាយ​សម្រាប់​ដាក់​សម្ភារៈ​កីឡា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ដែល​រៀម​ចំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​។

សម្រាប់់​មណ្ឌល​ភ្នំពេញ​ក្នុង​វគ្គ​ជម្រុះ​នេះ​មាន​ក្រុម​ដាក់​ពាក្យ​ចូលរួម​រហូត​ដល់​ទៅ​១២០​ក្រុម​ដែល​ជា​ចំនួន​ដ៏​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​គណៈ​ម្មា​ធិ​ការ​បច្ចេកទេស​សំរេច​កាត់​បន្ថយ​ម៉ោង​នៃ​ការ​ប្រកួត​ចំនួន​១​នាទី ដូច្នេះ​នៅ​សល់​តែ​៥​នាទី​២​ដង​តែ​ប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃនេះ​នឹង​ធ្វើការ​ប្រកួត​ចំនួន​៦០​ក្រុម មន្ទា​ប់​មក​ថ្ងៃស្អែក​៦០​ក្រុម​ទៀត ទើប​ឈាន​ទៅ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់​នៃ​មណ្ឌល​ភ្នំពេញ នៅ​ថ្ងៃ​សៅ ទី​១១ ខែមីនា ខាង​មុខ ដើម្បី​ដណ្តើម​យក​ប្រាក់​រង្វាន់​:

លេខ ១ =១៥០០​ដុល្លារ . 

លេខ ២=  ១០០០​ដុល្លារ . 

លេខ​៣= ៥០០​ដុល្លារ និង

លេខ ៤ ទទួល​បាន ២០០​ដុល្លារ​។

ទទឹម​នី​ង​នោះ​នៅ​ថ្ងៃ អាទិត្យ ទី​១២ ខែមីនា នឹង​ប្រកួត​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​ដែល​មាន​ក្រុម​មក​ពី​៤​មណ្ឌល​ទៀត​រួម​មាន​៖ កំពង់សោម​៦​ក្រុម​, បាត់ដំបង់​៦​ក្រុម​, សៀម​រៀម​១០​ក្រុម​, កំពង់ចាម​៦​ក្រុម និង​ភ្នំពេញ​១២​ក្រុម​៕

ព័ត៌មានថ្មីៗ