សារអេឡិចត្រូនិច
ចិន​ផ្ដល់​ជំនួយ​ឥត​សំណង ប្រមាណ ១៥៧ លាន​ដុល្លារ សាងសង់​ពហុ​កីឡដ្ឋាន សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២៣


ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​បាន​ផ្តល់​ជំនួយ ឥត​សំណង ចំនួន ១០០០ លាន​យេ​ន ស្មើនឹង ១៥៧ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​សាងសង់ ពហុ​កីឡដ្ឋាន សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​។ 

ចិន​បាន​ផ្តល់​កម្ចី​ឥណទាន ជា​ច្រើន​ដោយ ពុំ​មាន​លក្ខខណ្ឌ​ស្មុគស្មាញ និង​ឆាប់រហ័ស ទាន់​ពេលវេលា ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​។ បើ​ប្រៀបធៀប​ជាមួយ គម្រោង​ប្រទេស​ដទៃ ធនាគារ​ដទៃ ដែល​ឲ្យ​កម្ពុជា​ខ្ចី ក្នុង​រង្វង់​រហូត​ដល់ ១០០០ %​។ 

ការ​ថ្លែង​បញ្ជាក់​នេះ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន សាងសង់​ផ្លូវ​លេខ​៥១ ប្រវែង ៣៧,៩៦0 គីឡូម៉ែត្រ ចាប់ពី​ឧដុង្គ ដល់​ដំណាក់​អំពិល ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៤ និង​លេខ​៥ ជា​ផ្លូវ​ហា​យ​វ៉េ​ទី​២ ក្រោម​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា នេះ​។ ពិធី​សម្ភោ​ធ​បើក​ការដ្ឋាន​នេះ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ស្យុ​ង ប៉ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​។ ការ​សាងសង់​ផ្លូវ​នេះ គ្រោង​ចំណាយ​ថវិកា​សរុប ៤0,៨៨0 លាន​ដុល្លារ​៕

ព័ត៌មានថ្មីៗ