សារអេឡិចត្រូនិច
នាវាចម្បាំង​ធំ​បំផុត​របស់​ជប៉ុន នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា ជាមួយ​កង​នាវា​អា​មេ​រិ​ក និង​ឥណ្ឌា ក្រោយ​ភាព​តានតឹង​កើនឡើង


នាវាចម្បាំង​ដ៍​ធំ​បំផុត របស់​ប្រទេស​ជប៉ុន នឹង​ចេញដំណើរ នៅ​រដូវក្តៅ​នេះ ដើម្បី​ហ្វឹកហាត់ ជាមួយនឹង​កង​នាវា មក​ពី​អា​មេ​រិ​ក និង​ប្រទេស​ឥណ្ឌា ដែល​ជា​ផ្នែក​មួយ​នៃ ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា ប្រចាំឆ្នាំ ឈ្មោះ Malabar​។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក ប្រាប់ CNN នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។

កា​រប​ញ្ជូ​ល​វត្តមាន​របស់ នាវា​ផ្ទុក​យន្តហោះ របស់​ជប៉ុន ឈ្មោះ អ៊ិ​ហ្ស៊ូ​ម៉ូ (Izumo) ទៅ​ក្នុង​សមយុទ្ធ​រួម​ប្រចាំឆ្នាំ គឺជា​ការ​បង្ហាញខ្លួន​ដ៍​កំរ របស់​កង​នាវា​ពី​ប្រទេស​ជប៉ុន ក្រោយ​ពេល​ភាព​តានតឹង កើនឡើង នៅ​តំបន់​អាស៊ី​។

សមយុទ្ធ​យោធា Malabar បាន​ធ្វើ​ឡើងជា​រឿង​រាល់​ឆ្នាំ នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច ហើយ​ប្រទេស​ជប៉ុន បាន​ចូលរួម​សមយុទ្ធ​នេះ ជា​ទៀងទាត់ ចាប់តាំងពី​ឆ្នាំ ២០០៧ មក​។

ដើម្បី​ធ្វើ​ដំណើរ​តទៅ​កាន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក នាវា​ផ្ទុក​យន្តហោះ ជប៉ុន Izumo ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់ សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​តំបន់ មានការ​ប្រជែង​គ្នា កាន់កាប់​ពី​សំណាក់ មហា​យក្ស​ចិន​។

ប្រទេស​ចិន បាន​បង្ហាញ​ការ​មិន​ពេញចិត្ត ទៅ​នឹង​សមយុទ្ធ​រួម​នេះ​។ ហើយ​កាលពី​ខែធ្នូ កន្លង​ទៅ ការ​សែត Global Time បាន​បរិយាយ​ថា សមយុទ្ធ​រវាង​អា​មេ​រិ​ក ឥណ្ឌា និង​ជប៉ុន នឹង​ធ្វើ​ឲ្យ​អន្តរាយ ដល់​សន្តិភាព និង​ស្ថេ​រ​ភាព នៅ​ក្នុង​តំបន់​។

គម្រោង​សមយុទ្ធ​រួម​គ្នា​នេះ នឹង​ធ្វើ​ឡើង ខណៈ​ពេល​ដែល ភាព​តានតឹង បាន​កើនឡើង នៅ​ក្នុង​តំបន់​អាស៊ី​។

កាលពី​ដើមខែ​នេះ ប្រទេស​កូរ៉េ​ខាងជើង បាន​បាញ់​មី​ស៊ី​ល ៤​គ្រាប់ ហើយ​៣​គ្រាប់ បាន​ធ្លាក់​ចូល​ក្នុង​ដែនទឹក របស់​ប្រទេស​ជប៉ុន ហើយ​ការ​បាញ់​មី​ស៊ី​ល​នេះ ធ្វើ​ឲ្យ​ទីក្រុង​តូ​ក្យូ មានការ​ព្រួយបារម្ភ អំពី​គំរោង​របស់ របប​ផ្តាច់​ការ​កូរ៉េ​ខាងជើង​។

ក្រៅពី​បញ្ហា​កូរ៉េ​ខាងជើង ប្រទេស​ជប៉ុន ក៍​មាន​បញ្ហា​ជាមួយនឹង ប្រទេស​ចិន​ផង​ដែរ ជុំវិញ​ការ​ដណ្តើម​គ្នា កាន់កាប់​កោះ​ជា​ច្រើន ដូច​ជា សេន​កា​កូ (​ចិន​ហៅ​ថា ដៀវ​យូ​) នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

មហា​យក្ស​ចិន ក៍បាន​សាងសង់​កោះ​សិប្បនិម្មិត​ជា​ច្រើន នៅ​ក្នុង​ដែនទឹក​ជំ​លោះ ហើយ​អា​មេ​រិ​ក ក៍បាន​ប្រាប់​ទៅ​ឲ្យ​ចិន បញ្ឈប់​ការ​សាងសង់ កោះ​សិប្បនិម្មិត​ទាំងឡាយ​ទៀត និង​ហាម​មិន​ឲ្យ​ចិន ទៅ​កាន់​តំបន់​កោះ ទាំងនោះ​៕

ព័ត៌មានថ្មីៗ