សារអេឡិចត្រូនិច
រូបចំលាក់​យក្ស របស់​ព្រះ​ចៅ ផា​រា​អ៊ុ​ង អាយុ​៣០០០​ឆ្នាំ ត្រូវ​បាន​គេ​ស្ទូច​ចេញពី​ដី


អាជ្ញាធរ​របស់​ប្រទេស​អេ​ហ្សី​ប បាន​ស្ទូច​រូបចំលាក់ ដងខ្លួន​របស់​ព្រះ​ចៅ ផា​រា​អ៊ុ​ង​ទី ២ (Pharaong Ramses) ចេញពី​ដី​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់ BBC នៅ​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ​។

រូបចំលាក់​ដងខ្លួន ព្រះ​ចៅ ផា​រា​អ៊ុ​ង មាន​អាយុ​ជាង ៣០០០ ឆ្នាំ និង​មានកំ​ពស់ ៨ ម៉ែត្រ ត្រូវ​បាន​រក​ឃើញ ដោយ​បុរាណ​វិទូ អេ​ហ្សី​ប និង​អា​ល្លឺ​ម៉​ង់ កាលពី​ស​ប្តា​ហ៍​មុន នៅ​ក្នុង​ទីក្រុង Cairo ប្រទេស​អេ​ហ្សី​ប ក្បែរ​ប្រាសាទ Ramses II ។ អ្នកជំនាញ​ជឿជាក់​ថា រូបចំលាក់​នេះ តំណាង​ឲ្យ​ព្រះ​ចៅ ផា​រា​អ៊ុ​ង​ទី ២​។

 

បំណែក​ផ្សេង​ៗ​នៃ​រូបចំលាក់​នេះ ក៍​ត្រូវ​បាន​គេ​ស្ទូច ឡើង​ពី​ក្នុង​ភក់ នៃ​កន្លែង​ដដែល​ផង​ដែរ​។

មន្ត្រី​ក្រសួង​វត្ថុ​បុរាណ របស់​ប្រទេស​នេះ បាន​និយាយ​ថា វា​គឺជា​កា​រក​ឃើញ ដ៏​សំខាន់​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​៕

ព័ត៌មានថ្មីៗ