សារអេឡិចត្រូនិច
ចិន​ចាប់ផ្តើម​សាងសង់ សំណង់​រឹង​មាំ​ជា​ថ្មី នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ជម្លោះ


ចិន​បាន​ចាប់ផ្តើម សាងសង់​សំណង់​រឹង​មាំ​ជា​ថ្មី នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ជម្លោះ ដែល​ជា​សញ្ញា​មួយ បង្ហាញ​ថា ចិន​កំពុង​បន្ត​ពង្រឹង វិស័យ​យោធា របស់​ខ្លួន នៅ​សមុទ្រ​ដែល​ជា​ផ្លូវទឹក ពាណិជ្ជកម្ម​អន្តរជាតិ ដ៏​សំខាន់​នេះ​។ នេះ​បើ​យោង​តាម​រូបភាព​ថ្មី ពី​ផ្កាយ​រណប​។

ក្រុម​អ្នកជំនាញ និង​ក្រុម​មន្ត្រី​យោធា ក្នុង​តំបន់​ជឿ​ថា សំណង់​ថ្មី​នេះ គឺ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ចិន ក្នុង​ការ​កសាង​សំណង់ រឹង​មាំ​របស់​ខ្លួន នៅ​លើ​កោះ​មួយ​ចំនួន នៅ​សមុទ្រ ដែល​មាន​ជម្លោះ​នេះ ទោះបីជា​ខ្លួន កំពុង​ព្យាយាម​ជៀសវាង ការ​ប្រឈម​មុខ​ដាក់​គ្នា ជា​ថ្មី​ជាមួយ​រដ្ឋបាល​ថ្មី របស់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក​។

រូបភាព​នៃ​កោះ​ភាគ​ខាងជើង នៅ​ប្រជុំ​កោះ ប៉ា​រ៉ា​សែ​ល (Paracel) ដែល​ត្រូវ​គេ​ថត​បាន

ដោយ​ផ្កាយ​រណប កាលពី​ថ្ងៃ​ទី​៦ ខែមីនា បាន​បង្ហាញ​ពី​ការ​សម្អាត​ដី និង​ការ​រៀបចំ

ធ្វើ​កំពង់​ផែ ដែល​ក្រុម​អ្នកជំនាញ ជឿ​ថា វា​អាច​ជាទី​តាំង​យោធា របស់​ចិន​។

រូបភាព​ដែល​ទ​ទូល​បាន ពី​ផ្កាយ​រណប​នេះ ត្រូវ​បាន​បញ្ចេញ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍ កាលពី​ខែមករា ដែល​បង្ហាញ​ការ​សាងសង់ នៅ​កោះ Tree នៅ​ក្បែរ​នោះ និង​នៅ​កោះ​មួយ​ចំនួន​ទៀត នៅ​ប្រជុំ​កោះ ប៉ា​រ៉ា​សែ​ល ដែល​ត្រូវ​បាន​ទាមទារ កាន់កាប់​ផង​ដែរ ដោយ​តៃវ៉ាន់ និង​វៀតណាម​៕

ព័ត៌មានថ្មីៗ