សារអេឡិចត្រូនិច
ល្បី​ថា ហង្ស ម៉ា​រី​នី បើកហាង ខ​សមី​ក​ទិ​ក តំលៃ​ជាង​២០​ម៉ឺន​ដុល្លារ


ភ្នំពេញ​: ស្ងាត់​ៗ​តារា​សម្តែង កញ្ញា ហង្ស ម៉ា​រី​នី បាន​បង្អួត​ហាង​កែស​ម្ភ​ស្ស​មួយ ឈ្មោះ យូ​នី​ក ខ​សមី​ក​ទិ​ក យ៉ាង​សម្បើម នៅ​តាម​បណ្តោយ​មហាវិថី ម៉ៅ​សេ​ទុង ខាងកើត​ស្តុ​ប​ផ្សារ​ដើម​គរ​។ បើ​តាម​ព​ត៌​មាន​ខ្សឹបខ្សៀវ​គេ​បាន​បង្ហើប​ប្រាប់​ថា ហាង​យូ​នី​ក ដ៏​ធំ​មួយ​នេះ ចំណាយ​ទឹកប្រាក់​ខ្ទង់​២០​ម៉ឺន​ដុល្លារ​ជាង ក្រោម​ការ​ជ្រោមជ្រែង​ពី​បុរស​មានទ្រព្យ​ម្នាក់​។ 

មូលហេតុ​ដែល​គេ​ដាក់បន្ទុក​លើ​ការ​លើ​ជ្រោមជ្រែង​បែប​នេះ ក្រោម​ហេតុផល​ថា បើ​ពឹងផ្អែក​លើ​ការងារ​សិល្បៈ តារា​ស្រី​រូប​នេះ​ហាក់​មិន​ទាន់​មាន​ចំណូល​គ្រប់គ្រាន់​ពី​សិល្បៈ​ដើម្បី​ជាដើម​ទន់​បើក ហាង លក់​ផលិតផល​កូរ៉េ បាន​យ៉ាង​ដូច្នេះ​ដែរ​។

ការ​ដាក់បន្ទុក​សង្ស័យ​នេះ ផ្អែក​លើ​ការ​មើលឃើញ​ពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​មានការ Live វី​ដេ​អូ លក់​ផលិតផល​កែស​ម្ភ​ស្ស​ពី​ប្រទេស​កូរ៉េ យ៉ាង​ព្រោងព្រាត ដូច្នេះ​ហើយ ចង់​ឬ​មិន​ចង់​អ្នក​តាមដាន​ព​ត៌​មាន​កម្សាន្ត​ត្រូវ​ដែល​ដាក់​មន្ទិល​សង្ស័យ​ពី​ភាព​មានបាន យ៉ាង​លឿន​ដូច​ផ្លេកបន្ទោរ​នេះ​។ 

បើ​តាម​ការ​អះអាង​របស់ កញ្ញា ហង្ស ម៉ា​រី​នី បាន​ឲ្យ​ដឹង​ថា មិន​មានការ​ជ្រោមជ្រែង លើក​ស្ទួយ​ពី​អ្នក​ណា​នោះ​ឡើយ ហើយ​ហាង Unique ដ៏​ធំ​នេះ រឹតតែ​មិនមែន​របស់​នាង​ផ្ទាល់ បើ​ទោះបីជា​នាង​បាន​ចេញ​មុខ live វី​ដេ​អូ​ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ការ​លក់​ផលិតផល​ទាំងនោះ​ក៏​ដោយ ពោល​នាង គ្រាន់តែ​រួមចំណែក ជួយ​ដល់​បងស្រី​ធម៌​របស់​នាង ដែល​ជា​ម្ចាស់​ហាង​ពិតប្រាកដ​។ 

នាង​បញ្ជាក់​ថា “​សូម​បងប្អូន​កុំ​មានការ​យល​ច្រឡំ ថ្វី​ត្បិត​ហាង​នោះ មាន​ដាក់​រូប​នាង​ខ្ញុំ​នៅ​ចំពោះ​មុខ​ហាង​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​អ្នកតំណាង​ផលិតផល​ប៉ុណ្ណោះ មិនមែន​ជា​ម្ចាស់​ហាង​ដូច​បងប្អូន​គិត​ឡើយ ចំណែក​រឿង ថា​មាន​បុរស​ណា មក​ជួយ​ឧបត្ថម្ភ​ទៀត​នោះ រឹតតែ​គ្មាន​តែ​ម្តង ព្រោះ​ខ្ញុំ​មិន​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ទាំងអស់​”៕

ព័ត៌មានថ្មីៗ