សារអេឡិចត្រូនិច
ប្រទះ​ឃើញ​សព បុរស​ជនជាតិ​ចិន​ម្នាក់ នៅ​ក្រុងព្រះសីហនុ សមត្ថកិច្ច សង្ស័យ​ជា​អំពើ​ឃាតកម្ម


ព្រះ​សីហ​នុ​: មានការ​ភ្ញាក់ផ្អើល​ដែល​មាន​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​ចំនួន​៥​នាក់ បាន​បើកឡាន​ដឹក​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ស្លាប់ មក​ដាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ខេត្ត​ព្រះ​សីហ​នុ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៧​។

តាម​សម្តី​គ្រូរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា មាន​ជនជាតិ​ចិន​ចំនួន​៥​នាក់ បើករថយន្ត​ផ្ទាល់ខ្លួន ដឹក​យក​សាកសព​បុរស​ម្នាក់ ពី​ស្រុក​ស្ទឹង​ហាវ (​ការដ្ឋាន​ធ្យូងថ្ម​) យក​មក​រក្សា​ទុក​បណ្តោះអាសន្ន នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​។

តាម​ការ​ឲ្យ​ដឹង ជន​រង​គ្រោះ (​សាកសព​) ឈ្មោះ WANG KE អាយុ​៤៦​ឆ្នាំ សញ្ជាតិ ចិន មុខរបរ បុគ្គលិក​ការដ្ឋាន​ធ្យូងថ្ម (​ស្រុក​ស្ទឹង​ហាវ​). កាន់​លិខិតឆ្លងដែន​លេខ E41274754 មាន​សុពលភាព​ដល់​ថ្ងៃ​ទី ២៣ ខែមេសា ឆ្នាំ​២០២៥ (​មិន​ទាន់​រក​ឃើញ​លិខិតឆ្លងដែន​ច្បាប់​ដើម​)៕

ព័ត៌មានថ្មីៗ