សារអេឡិចត្រូនិច
យក​ក្រមា​ចងក​សម្លាប់​ខ្លួន ដោយសារ​ក្រ គ្មាន​លុយ​ព្យាបាល​ជំងឺ


កំពង់ឆ្នាំង​: បុរស​ម្នាក់​បាន​សម្រេចចិត្ត​យក​ក្រ​ម៉ា​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​ធ្នឹម​ផ្ទះ ព្រោះតែ​តួច​ចិត្តនឹង​វាសនា​របស់​ខ្លួន ដែល​គ្មាន​លុយ សម្រាប់​ព្យាបាល​ជំងឺ​។ ករណី​នេះ​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៧ នៅ​ភូមិ​ក្នុង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​ក​បានអោយ​ដឹង​ថា បុរស​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​មានឈ្មោះ អែម វែង អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ក្រុម​គ្រួសារ បាន​ប្រាប់​ថា មិនដឹង​ថា ឈ្មោះ​អែម វែង​នេះ​បាន​ចងករ​សម្លាប់​ខ្លួន​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​ឃើញ​នៅផ្ទះ​សព្វដង នៅ​ក្រោមផ្ទះ​មាន​បើកភ្លើង ប៉ុន្តែ​ពេល​នេះ មាន​សភាព​ងងឹតឈឹង ក៍​នាំ​គ្នា​ចូល​ទៅ​ក្រោមផ្ទះ ក៏​ប្រទះ​ឃើញ​បុរស​រូប​នេះ​បាន​ចងក សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ឃើញ​ដូចនេះ​ក៍​នាំ​គ្នា​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្តង​ដើម្បី​ពិនិត្យ​សាកសព​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន ឃើញ​ឈ្មោះ​អែម វែង មុខ​ស្រ​ង៉ូ​ត​ស្រ​ង៉ា​ត់ និង​បាន​និយាយ​ថា រូបគេ​មិន​ចង់​រស់​នោះ​ទេ ធុញថប់​នឹង​ជំងឺ​រាល់​ថ្ងៃនេះ​ខ្លាំង​ណាស់​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​សាកសព បាន​ធ្វើការ​សន្និដ្ឋាន​ថា បុរស​រូប​នេះ​ពិតជា​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយសារ​តែ​តួច​ចិត្ត​អត់​លុយ​មើលជំងឺ​ប្រចាំ​កាយ និង​បាន​ប្រគល់​សាកសព​ទៅ​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តែ​ម្តង​៕

ព័ត៌មានថ្មីៗ