សារអេឡិចត្រូនិច
សម្តេច​សាយ ឈុំ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន


ភ្នំពេញ​: នា​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន សមា ជិ​ក​រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ គណៈរដ្ឋមន្ត្រី ដែល​បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​០៣​រោច ខែ​ផល្គុន ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨:៣២​នាទី ដោយ​រោគាពាធ ក្នុង​ជ​ន្នា​យុ​៦៦​ឆ្នាំ​។

ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​គេហដ្ឋាន​សព​លេខ​៧០ ផ្លូវ​២១៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕

ព័ត៌មានថ្មីៗ