សារអេឡិចត្រូនិច
រថយន្ត​កាម​រី​បា​ឡែ​ន បុក​ជិះ​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់


បន្ទាយ​មាន​ជ័យ​: ភ្លៀង​កក់ខែ​ចែ​ត្រ​មួយ​មេ​ធំ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រវាង​រថយន្ត​កាម​រី​បា​ឡែ បុក​ជាមួយ ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​មនុស្ស ស្លាប់​ម្នាក់​និង​រង​របួសធ្ងន់​ម្នាក់ ស្រុក​ព្រះនេត្រព្រះ​នៅ​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ចន្លោះ​បង្គោល​ភ្លើង​លេខ​0141-0142 ស្ថិត​ក្នុងភូមិ​ឬ​ស្សី​កណ្តាល ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

លោក ស៊ិ​ន រ៉ា​ស៊ី មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម 2A-5848 បាន​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត​។ 

លោក ស៊ិ​ន រ៉ា​ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិ​:​ពីរ​នាក់​ប្ដី ប្រពន្ធ ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ពេល​នោះ​រថយន្ត​បា​ឡែ​ន ដែល​មាន​ភិនភាគ​ខាងលើ​បាន​បុក​ពីក្រោយ តែ​ម្ដង​។

លោក​ឲ្យ​ដឹង​ទៀត​ថា ជន​រងគ្រោះថ្នាក់​ចរាចរណ៍ មាន ឈ្មោះ​មាន សៀង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ធំ ឃុំ​ស្នួរ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រង​របួសធ្ងន់ និង​ប្រពន្ធ​ឈ្មោះ​សង មេ​ត អាយុ​៥៩​ឆ្នាំ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

លោក ស៊ិ​ន រ៉ា​ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​ពី​កើតហេតុ​រួច បាន​រត់គេច​ខ្លួន​បាត់ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជន​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គល​បូ​រី​វត្ថុ​តាង​ទាំង​ពីរ ត្រូវ​បានក​កម្លាំង​នគរបាល​យក​មក​រក្សា​ទុក​នៅ​វត្ថុ​តាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​រង​ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕