សារអេឡិចត្រូនិច
ជួប​គូទំនាស់​នៅ​កន្លែង​តៀមស្រា ហូត​ដាវ​ដេញ​កាប់​សង​គំនុំ​ចាស់ ឈាម​ស្រោច​ពេញ​ខ្លួន


កំពង់ឆ្នាំង​: យុវជន​ម្នាក់​បាន​រង​របួស​ឈាម​ហូរ​ស្រោច​ពេញ​ទាំង​ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​បាន​ទាញ​ដាវ​ដេញ​កាប់ ក្នុង​ពេល​ដែល​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ទិញ​ស្រា កាលពី​ម៉ោង​ប្រមាណ​ជាង​៨​យប់​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៧ នៅ​មុខ​ផ្ទះ​តូប​លក់​ឥ​វ៉ា​ន់ (​ហៀ​ង​វ៉ា​) ស្ថិត​ក្នុងភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ហាក់ គឹ​ម​ហៀន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុង​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ជនសង្ស័យ​មានឈ្មោះ​វ៉ា​ត សា​រ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​ល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​២​នាក់​បងប្អូន មក​ទិញ​ស្រា នៅ​តៀម​លក់​ឥ​វ៉ា​ន់ នៅ​ក្នុង​ពេល​ដែល​កំពុង​ទិញ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ទីនោះ​ដែរ ពេល​ឃើញ​ភ្លាម​ជន​រង​គ្រោះ​បាន​រត់គេច​ពី​ជនសង្ស័យ​។ ឃើញ​ដូចនេះ ជនសង្ស័យ​ក៍បាន​ទាញ​ដាវ​ចេញពី​ម៉ូតូ​ដេញ​តាម​កាប់​ប្រហារ​ជន​រង​គ្រោះ​ពីក្រោយ​យ៉ាង​សន្ធាប់​តែ​ម្តង បណ្តាល​អោយ​ជន​រង​គ្រោះ​រង​របួស​ដេក​ដួល​ក្នុង​ថ្លុកឈាម ចំណែកឯ​ប្អូន​ដែល​មក​ជាមួយ​គេច​រត់​ចូល​ផ្ទះ​អ្នកស្រុក​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចំណែកឯ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​និង​ជនសង្ស័យ​កន្លង​មក​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា ដែល​ធ្វើ​អោយ​ជនសង្ស័យ​គុំ​គួ​ន​តាំងពី​ពេល​មាន​ទំនាស់​មក​តែ​ម្តង ហើយ​នៅ​ពេល​ឃើញ​ជន​រង​គ្រោះ ក៍​ធ្វើ​សកម្មភាព​បែប​នេះ​តែ​ម្តង​៕

ព័ត៌មានថ្មីៗ