សារអេឡិចត្រូនិច
អូស្ត្រាលី​ចង់​ឲ្យ​មានការ​ចូលរួម​របស់​សម្តេច​ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាស៊ាន​-​អូស្ត្រាលី​នៅ​ឆ្នាំ​២០១៨


ភ្នំពេញ​: លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Concetta Fierravanti-Wells សមាជិក​ព្រឹទ្ធសភា និង​ជា​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​អន្តរជាតិ និង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក នៃ​ប្រទេស​អូស្ត្រាលី កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២២០១៧ នៅ​ទីស្តីការ​ក្រសួងការបរទេស​។

លោក​ជុំ សុន្ទរី អ​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់​ពី​ជំនួប​ចប់​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​ពាក់ព័ន្ធ​និង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នៅ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។ 

លោក​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ចំរើន​ក្នុង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។ 

អូ​ស្ត្រ​លី​បាន​ចូលរួម​យ៉ាង​សកម្មភាព​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា​ក្នុង​រយៈកាល​កន្លង​មក និង​ការ​ផ្តល់​នៅ​ជំនួយ​ឧបត្ថម្ភ​របស់​អូស្ត្រាលី​ចំពោះ​ដំណើរការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឡើង​វិញ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​លើក​ទី​១​។ លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​អរគុណ​រដ្ឋាភិបាល​អូស្ត្រាលី និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​កម្ពុជា​ជាប់​ជា​ប្រចាំ​។

លោកស្រី Concetta Fierravanti-Wells បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​ស្ថិតស្ថេរ​ក្នុង​រយៈពេល​៦៦៥​ឆ្នាំ​កន្លង​មកនេះ​។ ហើយ​លោកស្រី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​កើនឡើង​ទេសចរណ៍​របស់​អូស្ត្រាលី​មក​កម្ពុជា ដែល​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​ចំនួន​ជាង ១៤​ម៉ឺន​នាក់​។ លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​ការ​តាំងទី​លំនៅ​របស់​ជនភៀសខ្លួន​ន​រុ ប្រទេស​អូ​ស្ត្រា​ល​លី​។

លោកស្រី​បាន​បន្ត​ថា លោកស្រី​រីករាយ​ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​ឆ្លង​តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ផ្តល់​ជូន​ឲ្យ​កម្ពុ​ជានា​ពេល​កន្លង​មកនេះ ហើយ​និង​ការ​ប្រើប្រាស់​ជំនួយ​អូស្ត្រាលី​ក្នុង​កិច្ច​អភិ​ឌ្ឍ​ន៍​ប្រទេស​កម្ពុជា​។ ចំពោះ​ការ​បោសសំអាត​មីន​លោកស្រី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​លើ​វិស័យ​នេះ​។ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​បន្ត​ផ្តល់​ជំនួយ​ចំពោះ​កម្ពុជា​នៅ​លើ​វិស័យ​បោសសំអាត​មីន​។

នៅ​ក្នុង​ក្រប​ខណ្ឌ​ទំនាក់ទំនង​រវាង​អាស៊ាន និង​អូស្ត្រាលី លោកស្រី Concetta Fierravanti-Wells សមាជិក​ព្រឹទ្ធសភា និង​ជា​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​អន្តរជាតិ និង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក នៃ​ប្រទេស​អូស្ត្រាលី​បាន​បន្ត​ថា អូស្ត្រាលី​ស្វាគមន៍ និង​បំណងប្រាថ្នា​របស់​រដ្ឋាភិបាល​អូ​ស្ត្រា​ល​លី ចង់​ឲ្យ​មានការ​ចូលរួម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាស៊ាន និង​អូស្ត្រាលី ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែមីនា ឆ្នាំ​២០១៨​។

អ្នកនាំពាក្យ​បាន​បន្ត​ថា លោកស្រី​ក៏​បាន​អគុណ​ចំពោះ​កម្ពុជា ដែល​បាន​គាំទ្រ​ការ​អនុវត្ត​ផែនការ​ស្តី​ពី​ការ​បញ្ជូន​សិ​ស្សិត​អូស្ត្រាលី​មក​សិក្សា​នៅ​តំបន់​អាស៊ី (​គ្លូ​ប​ល​ថ្មី​) ហើយ​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​។ ហើយ​ចំណុច​នេះ លោកស្រី Concetta បញ្ជាក់​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​៥ ដែល​ទទួល​បានការ​ចាប់​អារ​ម្ម​ណ៏​ខ្ពស់​របស់​យុវជន ក៏​ដូច​ជា​និស្សិត​អូស្ត្រាលី ក្នុង​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៏ ហើយ​ឆ្នាំ​២០១៦​កន្លង​ទៅ មាន​យុវជន ក៏​ដូច​ជា​និស្សិត​អូស្ត្រាលី បាន​មក​ដក​បទ​ពិសោធ​ន៏ ក៏​ដូច​ជា​សិក្សា​ចំនួន​២៥២​នាក់ ហើយ​ឆ្នាំ​២០១៧​មាន​ចំនួន​៤៤០​នាក់​។

ជា​ការ​ឆ្លើយ​តប​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​លោកស្រី Concetta ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ចំពោះ​ការ​តាំងទី​លំនៅ​របស់​ជនភៀសខ្លួន​ពី​កោះន​រ៉ូ ប្រទេស​អូស្ត្រាលី​នោះ លោក​ទេស​រដ្ឋមន្ត្រី​អះអាង​ថា នឹង​នៅ​តែ​បន្ត​កិច្ចព្រមព្រៀង​នោះ​ដដែល​។ ចំណែក​បញ្ហា​វិស័យ​កសិកម្ម លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​អគុណ​ចំពោះ​កិច្ចសហការ​លើ​វិស័យ​កសិកម្ម​នេះ​ផង​ដែរ ដែល​កិច្ចសហការ​នេះ បាន​ធ្វើ​ឲ្យ​មានកា​រីក​ចំរើន​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​។ ជាមួយ​គ្នា​នោះ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី លើ​ផ្នែក​យែ​ន​ឌ័​រ ការ​ដោះ​មីន និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ផ្តល់​ជំនួយ​នេះ​បន្ត​ទៀត​៕

ព័ត៌មានថ្មីៗ