សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំតុមូលចិន លើកទី៥ នៅសៀមរាប
ថ្ងៃ ចន្ទ ទី ២០ ខែ មីនា ឆ្នាំ ២០១៧ ម៉ោង ១០:០០
ភ្នំពេញ: នៅព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម ជាអធិបតី ដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិក អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានរយៈពេល ៣ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២០-២៣ ខែ មីនា ឆ្នាំ ២០១៧ ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ ស្តីពីការចូលជាសមាជិក នៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» ដែលត្រូវបានផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាល នៃប្រទេស ជាប្រធានក្រុមសម្របសម្រួល ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្រុមប្រទេស LDCs ដទៃទៀត ដែលសុំចូលជាសមាជិក WTO ឲ្យជោគជ័យដូចកម្ពុជា រួមទាំងប្រទេស LDCs ចំនួន៨ ផ្សេងទៀត ៕