សារអេឡិចត្រូនិច
ឪពុក​បង្កើត របស់ Maddox បដិសេធ​ប្តឹង​លោកស្រី Angelina Jolie តា​រាហូ​លី​វូ​ត ទាមទារ​យក​កូន​វិញ


ភ្នំពេញ​: លោក​ម៉ោ​ញ សា​រ៉ាត់ ដែល​ជា​ឪពុក​បង្កើត​របស់ Maddox បាន​បដិសេធ និង​ច្រានចោល​ចំពោះ​ព័​ត៍​មាន​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​ថា លោក​ប្តឹង​ទាមទារ​គ្រប់គ្រង Maddox ពី​លោកស្រី Angelin Jolie ដែល​ជា​ម្តាយចិញ្ចឹម​។ 

លោក​បាន​បញ្ជាក់​ថា “​ដើម្បី​ឲ្យ​អស់​មន្ទិល​សង្ស័យ​អំពី​បញ្ហា​ការ​លេច​ឭ​ពាក្យ​ចរ​ចាម​អារាម​លើ​បណ្តាញ​សង្គម ខ្ញុំ ម៉ោ​ញ សា​រ៉ាត់ សូម​បដិសេធ​ទាំងស្រុង​និង​ពុំ​បានដឹង ពុំ​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​ទាំងឡាយ​ណា​ដែល​ទាក់ទង​និង​ព័ត៌មាន​ទាំងនេះ​ទេ​”​។

ការ​ចេញ​មក​បដិសេធ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពីសារ​ព័​ត៍​មាន​ក្នុងស្រុក​មួយ​ចំនួន បាន​ធ្វើការ​ចុះ​ផ្សាយ​ថា លោក​ម៉ោ​ញ សា​រ៉ាត់ ប្តឹង​ទាមទារ​គ្រប់គ្រង Maddox ដែល​ជា​កូនបង្កើត​របស់​ខ្លួន​ពី​លោកស្រី Angelin Jolie​។

លោក​ម៉ោ​ញ សា​រ៉ាត់ បាន​សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា “ នៅ​សុខ​ៗ​មានរឿង ប្តឹងផ្តល់​មកពីណា ? បើជា​ការ​ពិត​ចុះ​ហេតុ​អ្វី​មិន​យកពាក្យ​បណ្តឹង​ហ្នុ​ង​មក​បង្ហាញ​សា​ធារ​ណេៈ​ជន​ឲ្យ​គេ​មើល​ផង ហើយ​ប្តឹង​នៅ​សាលា​ក្តីណា ពី​ពេល​ណា ? ។ ខ្ញុំ​សូម​ធ្វើ​សំណូមពរ​យ៉ាង​ទទូច​សូម​មេត្តា​កុំ​បកស្រាយ​អ្វី​អោយ​ហួស​ហេតុផល​ទាក់ទង​ដល់​ជីវិត​ឯកជន​របស់ Jolie ដាច់ខាត !

ដើម្បី​អោយ​អស់​មន្ទិល​សង្ស័យ​អំពី​បញ្ហា​ការ​លេច​ឭ​ពាក្យ​ចរ​ចាម​អារាម​លើ​បណ្តាញ​សង្គម ខ្ញុំ ម៉ោ​ញ សា​រ៉ាត់ សូម​បដិសេធ​ទាំងស្រុង​និង​ពុំ​បានដឹង ពុំ​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​ទាំងឡាយ​ណា​ដែល​ទាក់ទង​និង​ព័ត៌មាន​ទាំងនេះ​ទេ​”​។

សារព័ត៌មាន​មួយ​ចំនួន​បាន​ដកស្រង់​សំដី​លោក​ម៉ោ​ញ សា​រ៉ាត់ មក​ផ្សាយ​ថា លោក Mounth Sarath អាយុ ៥១​ឆ្នាំ និយាយ​ថា គាត់​មាន​សិទ្ធ​ស្របច្បាប់​ក្នុង​ការ​គ្រប់គ្រង Maddox ដែល​ជា​កូនច្បង ក្នុង​ចំណោម​កូន​ច​ញ្ចឹ​ម​របស់​លោក​ស្ត្រី Angelina Jolie​។ បុរស​ម្នាក់​ជា​បុគ្គលិក​អង្គការ​សប្បុរស​ធ​ម៍​ក្នុងស្រុក​បាន​រៀបចំ​ឯកសារ​ផ្លូវការ​មួយ ដែល​សុំ​សិទ្ធ​ជា​ឪពុក​គ្រប់គ្រង​លើ Maddox ជា​កូនចិញ្ចឹម​ច្បង​របស់ Angelina Jolie​។

លោក Mounth Sarath បាន​បរាជ័យ​ក្នុង​ការ​សុំ​សិទ្ធ​គ្រប់គ្រង​កូន​ពី​តា​រាហូ​លី​វូ​ត​នាង Angelina Jolie​។ 

លោក Mounth Sarath បាន​និយាយ​ថា ខ្ញុំ​នឹង​សប្បាយចិត្ត​ប្រសិនបើ​កម្ពុជា​មិនឃើញ​នាង​មក​ម្ដងទៀត​៕

ព័ត៌មានថ្មីៗ