សារអេឡិចត្រូនិច
មនុស្ស​ជិត​២០​នាក់​ស្លាប់ បន្ទាប់​ពី​ដើមឈើ​រលំ​សង្កត់ នៅ​តំបន់​ទឹកជ្រោះ ប្រទេស​ហ្កា​ណា


មនុស្ស​យ៉ាង​ហោច​ណាស់ ១៨​នាក់ ដែល​ភាគច្រើន ជា​សិស្ស​វិទ្យាល័យ បាន​បាត់បង់​ជីវិត ក្រោយ​ពេល​ដើមឈើ​ដ៍​ធំ​មួយ​បាន​រលំ​សង្កត់​ពួក​គេ នៅ​តំបន់​ទឹកជ្រោះ ស្ថិត​នៅ​ទីក្រុង ទេសចរណ៍ Kintampo ប្រទេស​ហ្គា​ណា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់ BBC នៅ​យប់​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ​។

ប៉ូលិស បាន​បញ្ជាក់​ថា សិស្ស​ទាំង​អស់នោះ កំពុង​ហែល​ទឹកជ្រោះ​លេង ខណៈ​ពេល​កំពុង​មាន​ព្យុះ ហើយ​ក្រោយមក ដើមឈើ​ដ៍​ធំ ក៍បាន​រលំ​តែ​ម្តង​។

មនុស្ស ២២​នាក់​ផ្សេង​ទៀត ក៍បានរ​ងរ​បួស​ផង​ដែរ ក្នុង​ហេតុការណ៍​ចំឡែក​នេះ ហើយ​ពួក​គេ កំពុង​ត្រូវ​បាន​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​។

បន្ទាប់​ពី​កើតហេតុ​រួច ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​ប្រើ​រណារ​យន្ត ដើម្បី​កាត់​ដើមឈើ​រលំ​នោះ ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ជា​ច្រើន ដែល​ជាប់​នៅ​ខាងក្រោម​។

ប្រធានាធិបតី​ហ្គា​ណា Nana Akufo-Addo ក៍សរ​សេរ​សារ​រំលែក​ទុក្ខ ទៅ​ដល់​ក្រុម​គ្រួសារ ជន​រង​គ្រោះ​ទាំងអស់ នៅ​លើ​បណ្តាញ​ទំនាក់ទំនង Twitter របស​លោក​។

Kintampo គឺជា​តំបន់​គោលដៅ ទេសចរណ៍​ដ៍​សំខាន់ របស់​ប្រទេស​ហ្គា​ណា ហើយ​តំបន់​នេះ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន ឲ្យ​មក​តំបន់​នេះ​៕

ព័ត៌មានថ្មីៗ