សារអេឡិចត្រូនិច
នាយក​រដ្ឋមន្ត្រី​វៀតណាម ស្វែងរក​ការ​គាំទ្រ​ពី​កូរ៉េ​ខាងត្បូង អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង


នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ស្វែងរក​ការ​គាំទ្រ សម្រាប់​ជំហរ​របស់ ប្រទេស​នេះ អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ជម្លោះ​នេះ នៅ​ពេល​ដែល​លោក បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី ការ​បរទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ច័ន្ទ នៅ​ទីក្រុង​ហាណូយ ។ នេះ​បើ​យោង​តាម វេ​ប​សាយ www.channelnewsasia.com

វៀតណាម ជា​ប្រទេស​មាន​ជម្លោះ​ខ្លាំង ជាមួយ​ប្រទេស​ចិន អំពី​ដែនសមុទ្រ​ចិន​ខា​ង្បូ​ង​នេះ​គឺ​ចាប់តាំងពី​ហ្វី​លី​ពី​ន បាន​ដកខ្លួន​ចេញ​វិញ ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា ជាមួយ​ចិន នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ ប្រធានាធិបតី​ហ្វី​លី​ពី​ន ។

បន្ទាប់​ពី​មាន​ជំនួប​ពិភាក្សា រវាង លោក Nguyen Xuan Phuc និង លោក Yun Byung-se រដ្ឋមន្ត្រី​ការ​បរទេស កូរ៉េ​ខាងត្បូង​រូប​នេះ មក​នោះ រដ្ឋាភិបាល​វៀតណាម បាន​និយាយ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅ​លើ​វេ​ប​សាយ​របស់​ខ្លូ​ន​ថា " នាយក​រដ្ឋមន្ត្រី បាន​ស្នើ​កូរ៉េ​ខាងត្បូង ឱ្យ​នៅ​តែ​បន្ត ការ​គាំទ្រ​របស់​ខ្លួន ចំពោះ​ជំហរ​របស់​វៀតណាម និង​តំបន់​អាស៊ី​អាគ្នេយ៍ អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ដើម្បី​ជួយ​ប្រទេស​នេះ ឱ្យ​កាន់តែ​មាន​ភាព ល្អ​ប្រសើរ​ឡើង ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន អំពី​សមុទ្រ​ចិន​ខាងត្បូង​នេះ​"​។

សេចក្តីថ្លែងការណ៍​នេះ មិន​បាន​បញ្ជាក់​ថា តើ​កូរ៉េ​ខាងត្បូង បាន​គាំទ្រ​ជំហរ របស់​វៀតណាម ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ជម្លោះ​នេះ​ទេ​។

ប៉ុន្តែ លោក Yun Byung-se បាន​បញ្ជាក់​អំពី​ឆន្ទៈ របស់​ប្រទេស​លោក ក្នុង​ការ​លើក​ស្ទួយ ទំនាក់ទំនង ទោះបីជា​មាន​អ​ស្ថិរភាព នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បន្ទាប់​ពី

ប្រធានាធិបតី លោកស្រី ប៉ាក់ ហ្គុ​ន ហេ ត្រូវ​បាន​ទម្លាក់​ពី​អំណាច ដោយសារ​រឿងអាស្រូវ អំពើ​ពុក​រលួយ​ក៏​ដោយ ៕