សារអេឡិចត្រូនិច
ផ្លូវ​២៧១ ក្បែរ​វត្ត​សន្សំ​កុសល និង​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី ក្លាយជា​កន្លែង​ដាក់​លក់​សម្ភារៈ និង​របស់​ផ្សេង​ៗ យ៉ាង​អនាធិបតេយ្យ


ភ្នំពេញ​: អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន តាម​បណ្តា​ខណ្ឌ​នានា គេ​សង្កេត ឃើញ​ថា ក្នុង​រយៈពេល​ថ្មី​ៗ​នេះ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ក៏​ដូច​ជា​រំដោះ​ចិញ្ចើម​ផ្លូវ ទ្រូងផ្លូវ ពី​ការ​រំលោភ​យក ធ្វើ​អាជីវកម្ម តាំង​លក់​របស់របរ​ផ្សេង អនាធិបតេយ្យ​នោះ ឃើញ​បាន​ល្អ​ប្រសើរ​ច្រើន​។

តួយ៉ាង​គិត​ចាប់ពី​ច្រមុះជ្រូក​ក្បាលថ្នល់ តាម​បណ្តោយ​ផ្លូវ​២៧១ រហូត​ដល់​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ដែល​ជា​ភូមិសាស្ត្រ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ដែល​ជាប់​នឹង ព្រំប្រទល់​សង្កាត់​ផ្សារ​ដើម​ថ្កូវ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន សង្កេត​ឃើញ​មាន ដាក់​តាំង​លក់​រទេះ និង​កន្ទុយ​រ៉ឺ​ម៉ក​សណ្តោង ដែល​គ្រប់​ប្រភេទ នៅ​លើក​ផ្លូវ​សាធារណៈ យ៉ាង​អនាធិបតេយ្យ ពី​សំណាក់ ក្រុម​អាជីវករ​ផ្សេង​ៗ​ទៀត​។

ការ​ដាក់​លក់ទំនិញ ពី​ក្រុម​អាជីវករ​ទាំងនេះ មាន​ដូច​ជា រទេះ​លក់​សាច់​គោ​អាំង រទេះ​ទា​អាំង មាន់​អាំង នឹង​គ្រឿង​បរិភោគ ជា​ច្រើន​ទៀ ពេញ​ផ្លូវ​ទាំង​ព្រឹក ជា​ពិសេស​ភោ​ជនី​ដ្ឋា​ន និង​ហាង​កាហ្វេ មួយ​ចំនួន នៅ​តាម​បណ្តោយ​ផ្លូវ​នោះ គឺ​យក​ផ្លូវ​ធ្វើ​ជា ចំណត​យានយន្ត​ភ្ញៀវ​តែ​ម្តង បង្ក​អោយ​មានការ​កកស្ទះ ជា​រៀង​រាល់​ព្រឹក​តែ​ម្តង ។

ប្រជាពលរដ្ឋ​ជា​ច្រើន នាំ​គ្នា​ដាក់​តាំង​លក់ទំនិញ​ផ្សេង​ៗ ពិសេស​លក់​ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រប់មុខ ដោយ​ដាក់​លក់ នៅ​លើ​ទ្រូ​វ​ផ្លូវ​តែ​ម្តង ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ អនាធិបតេយ្យ​ពេញ​ទ្រូងផ្លូវ និង​បង្ក​ឲ្យ​មានការ​កកស្ទះ ចរាចរណ៍​រាល់​ៗ​ថ្ងៃ​តែ​ម្តង ធ្វើ​ឲ្យ​អ្នកដំណើរ ឆ្លងកាត់​ទីនោះ មានការ​ធុញទ្រាន់ និង​រអ៊ូរទាំ​យ៉ាង​ខ្លាំង ជា​ពិសេស នៅ​មុខ​មន្ទីរពេទ្យ ខ្មែរ សូ​វៀត តែ​ម្តង បង្ក​អោយ​មានការ​កកស្ទះ រាល់ថ្ងៃ​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់ ផ្លូវ​លេខ​២៧១​នេះ បាន​សំណូមពរ ទៅ​ដល់​អាជ្ញាធរ សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ស្ទឹង​មាន​ជ័យ និង​សាលា សង្កាត់​ស្ទឹង​មាន​ជ័យ និង​សង្កាត់​ផ្សារ​ដើម​ថ្កូវ មេត្ដា​ជួយ​សម្រួល បញ្ហា​ការ​លក់ដូរ អនាធិបតេយ្យ នៅ​លើ​ទ្រូងផ្លូវ ខាងលើ​នេះ​ផង​៕

ព័ត៌មានថ្មីៗ