សារអេឡិចត្រូនិច
គន្លឹះ​ទាំង ៦ ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត ចុង​ស​ប្តា​ហ៍​របស់​អ្នក កាន់តែ​អស្ចារ្យ ជាមួយ​រថយន្ត FORD EVEREST


ភ្នំពេញ​: ដើម្បី​ឲ្យ​ដំណើរ​ផ្សងព្រេង កាន់តែ​អស្ចារ្យ តម្រូវ​ឲ្យ​បើកបរ ត្រូវ​តែ​មាននូវ​រថយន្ត ដែល​សក្តិ​សម​មួយ​គ្រឿង ពីព្រោះ​ការ​ធ្វើ​ដំណើរ នៅ​លើ​ផ្លូវ ដែល​មាន​ភាព​ស្វាន​ភាព​លំបាក និង​ឧបសគ្គ​ច្រើន ដោយ​មិន​បាន​យល់​ច្បាស់ ពី​ស្ថានភាព​ផ្លូវ​ច្បាស់លាស់​ជា​មុន អាច​បណ្តាល​ឲ្យ​អ្នក ជួបនឹង​ភាព​តក់ស្លុត និង​គ្រោះថ្នាក់ ដែល​កើតឡើង ដោយ​ចៃដន្យ​។ 
ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លះ​ៗ ដើម្បី​ជួយ​សម្រួល​ដល់​អ្នក ក្នុង​ការ​ធ្វើ​ដំណើរ ជាមួយនឹង​ការ​បើកបរ ប្រកបដោយ​ទំនុកចិត្ត​។
ការ​បើកបរ នៅ​លើ​ផ្លូវ​ខ្សាច់​៖
បើ​យោង​តាម​សម្ដី​របស់​លោក Robert Frost ជាក់ស្ដែង​ការ​បើកបរ នៅ​លើ​ផ្លូវ​ដែល​កម្រ មាន​មនុស្ស​ឆ្លងកាត់ អាច​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ៗ ដល់​អ្នកបើកបរ​។ ក៏​ប៉ុន្តែ​ការ​បើកបរ នៅ​លើ​ផ្លូវ​បែប​នោះ ពិតជា​មិន​ងាយស្រួល​នោះ​ទេ ដោយសារ​ផ្លូវ​ទាំងនោះ ជា​ផ្លូវ​ពុំ​ទាន់​អភិវឌ្ឍន៍ ហើយ​ក្រាល​ទៅ​ដោយ​ថ្ម​គ្រួ​ស និង​ខ្សាច់​។
នៅ​ពេល​បើកបរ នៅ​លើ​ភក់​ខ្សាច់ វា​ជា​ការ​សំខាន់​ណាស់ ដែល​អ្នកបើកបរ ត្រូវ​គ្រប់គ្រង​សន្ទុះ​របស់​រថយន្ត និង​រក្សារ​ង្វិ​ល​ជុំ របស់​ម៉ាស៊ីន​ឲ្យ​ខ្ពស់ បើ​មិន​ដូច្នោះ​ទេ រថយន្ត​របស់​អ្នក អាច​នឹង​លិចទៅ​ក្នុង​ភក់​ខ្សាច់​។ ប្រព័ន្ធ​គ្រប់គ្រង ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ដែល​មាន​បំពាក់ នៅ​លើ​រថយន្ត Ford Everest អាច​ជួយ​ដោះស្រាយ បញ្ហា​ទាំងនេះ​បាន​។ នៅ​ពេល​ដាក់​លេខ ឬ ថយ​លេខ រ​ង្វិ​ល​ជុំ​របស់​ម៉ាស៊ីន នៅ​រក្សា​កំលាំង​ខ្លាំង​ដដែល ដែល​ជួយ​កាត់​បន្ថយ ការ​ទួង​កង់ ហើយ​កង់​ទាំង ៤ ធ្វើ​ចលនា​ព្រម​គ្នា ដែល​ផ្តល់​ភាព​ងាយស្រួល ដល់​ការ​បើកបរ នៅ​លើ​វាល​ខ្សាច់ ឬ​ផ្លូវ​ដែល​មាន​ខ្សាច់ ភក់​ជាដើម​។
ការ​អូស​សណ្តោង​រថយន្ត​៖
មុន​ពេល​ការ​រៀបចំ​ផែនការ ធ្វើ​ដំណើរ​ណាមួយ ដែល​ត្រូវការ​ដឹក​របស់​ធ្ងន់ អ្នក​ត្រូវការ​រថយន្ត ដែល​មាន​សមត្ថភាព ដើម្បី​ជួយ​សម្រួល​ដល់ ការ​ធ្វើ​ដំណើរ​របស់​អ្នក​។ រថយន្ត Ford Everest ជា​រថយន្ត ដែល​សក្តិ​សម​នឹង​ដំណើ​កំសាន្ត ប្រភេទ​នេះ​បំផុត ព្រោះ​វា​អាច​ធ្វើការ​អូស សណ្ដោង​រហូត​ដល់ ៣.៥00 គីឡូក្រាម រួម​ជាមួយនឹង​ប្រព័ន្ធ គ្រប់គ្រង​លំនឹង​រថយន្ត មិន​ឲ្យ​វេរ​នៅ​ពេល សណ្ដោង​របស់​ធ្ងន់​។
បើកបរ​នៅ​លើ​ដី​ភក់​៖
នៅ​ពេល អ្នកបើកបរ ឆ្លងកាត់​ផ្លូវ​ភក់​ជ្រៅ អ្នក​ត្រូវ​រក្សា​កម្លាំង​ច​លករ របស់​រថយន្ត ដើម្បី​ជៀសវាង​ការ​រអិល និង​ជាប់ផុង​កង់​រថយន្ត​។ ក៏​ប៉ុន្តែ​កត្តា​ទាំងនេះ លែង​ជា​បញ្ហា​ទៀត ហើយ​ជាមួយ​រថយន្ត Ford Everest​។ ការ​បើកបរ នៅ​លើ​ផ្ទៃ ដែល​មាន​សភាព​រអិល ដូច​ជា​ភក់ និង​ព្រិល អ្នកបើកបរ ត្រូវ​ប្រុង​ប្រយ័ត្ន និង​រក្សា​លំនឹង របស់​រថយន្ត​ជា​និច្ច​។ ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ របស់​រថយន្ត Ford Everest អាច​ជួយ​មិន​ឲ្យ​ម៉ាស៊ីន ប្រឹង​ខ្លាំង​ពេក និង​អាច​លុក​ប៉ុង​កង់ ខាងក្រោយ នៅ​ពេល​ដែល​ចាំបាច់ ជួយ​ឲ្យ​កង់​ក្រោយ​ទាំង​ពីរ ដំណើរការ ព្រម​គ្នា​នៅ​ពេល​ជាប់ផុង ក្នុង​ភក់ ហើយ​អាច​ជួយ​ឲ្យ អ្នកបើកបរ​ទៅ​មុខ ដោយ​រលូន​។
គយគន់​ទេសភាព​ពេល​រាត្រី​៖
រថយន្ត Ford Everest មាន​បំពាក់​ជាមួយ​ដំបូល Panoramic Moon roof ដែល​លាតសន្ធឹង ចាប់ពី​កៅអី​ជួរ​ទី​មួយ រហូត​ដល់​កៅអី​ជួរ​ទី​ពីរ មាន​ទំហំ​ស្មើនឹង​ទូរទស្សន៍ ៤៦ អ៊ិ​ញ ដែល​អាច​ឲ្យ​អ្នក​អង្គុយ​សម្រាក នៅ​ក្នុង​រថយន្ត​គយគន់​ផ្កាយ នា​ពេល​រាត្រី​។
រីករាយ​ជាមួយ​សំឡេង នៃ​ធម្មជាតិ​៖
បច្ចេកវិទ្យា​កាត់​បន្ថយ​សម្លេង​រំខាន របស់​រថយន្ត Ford Everest អាច​ឲ្យ​អ្នកបើកបរ នៅ​ក្នុង​ទីក្រុង​ប្រកបដោយ ផាសុកភាព​និង​គ្មាន​សម្លេង​រំខាន​។ រីឯ​ពេល​ធ្វើ​ដំណើរ​តាម​ព្រៃ​ភ្នំ អ្នក​អាច​ទម្លាក់​កញ្ចក់​ចុះ និង​រីករាយ​ជាមួយនឹង សម្លេង​ធម្មជាតិ ដូច​ជា​សម្លេង​ទឹក​ហូរ ជាដើម​។ ជាមួយ​គ្នា​នោះ​ដែរ អ្នក​ក៏​អាច​សាកល្បង ជាមួយនឹង​ការ​ជិះ​កាត់ទឹក ពីព្រោះ​រថយន្ត Ford Everest អាច​បរ​កាត់ទឹក ដែល​មាន​ជម្រៅ រហូត​ដល់ ៨00 មី​លី​ម៉ែត្រ ។
ការ​បើកបរ​លើ​ថ្ម​៖
ដំណើរ​កម្សាន្ត នៅ​តាម​តំបន់​ព្រៃ​ភ្នំ នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​បទ​ពិសោធន៍ បើកបរ​ដែល​មិន​អាច​បំភ្លេច​បាន​។ នៅ​ពេល​ធ្វើ​ដំណើរ នៅ​លើ​ផ្លូវ​មាន​សណ្ឋាន មិន​រាបស្មើ អ្នកបើកបរ ត្រូវ​ដឹង​ច្បាស់​ពី​ទំហំ សមត្ថភាព និង​កម្ពស់​រថយន្ត របស់​អ្នក​។
បើសិនជា​អ្នក​ជិះ​រថយន្ត Ford Everest ការ​បើកបរ​នៅ​លើ​ផ្លូវ​បែប​នោះ ពុំ​មែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​រថយន្ត Ford Everest  មាន​កម្ពស់​ពី​ដី រហូត​ដល់​ទៅ ២២៥ មី​លី​ម៉ែត្រ ឯណោះ អ្នក​អាច​ធ្វើ​ដំណើរ នៅ​តាម​តំបន់​ព្រៃ​ភ្នំ ដោយ​រីករាយ ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ឡើយ​៕
ដើម្បី​ឲ្យ​កាន់តែ​យល់​ច្បាស់ ប្រិ​យ​មិត្ត​អាច​ទស្សនា Video ខាងក្រោម​៖