សារអេឡិចត្រូនិច
PNN ស្វាគមន៍​កម្មវិធី​ជួបជុំ​សមាគម​ទូរទស្សន៍​កម្ពុជា​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ


ភ្នំពេញ​: កម្មវិធី​ជួបជុំ​សមាគម​ទូរទស្សន៍​កម្ពុជា​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ គ​.​ស ២០១៧ ស្ថានីយទូរទស្សន៍​PNN មាន​កិត្ត​យស​ទទួល​ស្វាគមន៍​ព្រឹត្តិការណ៍​ពិសេស​នេះ នៅ​ក្នុង​ស្ទូ​ឌី​យោ​ដ៏​ធំ​ទូលាយ និង​មាន​តែ​មួយ​គត់​នៅ​កម្ពុជា​។ 

ក្នុង​ស្ទូ​ឌី​យោ​ម៉ាស៊ីនត្រជាក់​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន អាច​ទទួល​ស្វាគមន៍​សិល្បករ សិល្បការ​នី ប្រមាណ​ជាង​ពីរ​រយ​នាក់ រួម​ជាមួយនឹង​ឆាក​ប្រគំ​តន្ត្រី​ដ៏​ធំ​ទូលាយ ដែល​អាច​ឲ្យ​ក្រុម​សិល្បៈ​ងាយស្រួល​ក្នុង​ការ​សម្តែង​។ 

កម្មវិធី​ជួបជុំ​សមាគម​ទូរទស្សន៍​កម្ពុជា ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដោយ​សិល្បករ សិល្បការ​នី​ល្បី​ៗ មក​ពី​គ្រប់​បណ្តា​ផលិតកម្ម​ចម្រៀង និង​គ្រប់​បណ្តា​ស្ថានីយទូរទស្សន៍​ទាំងអស់​នៅ​កម្ពុជា ដូច​ជា អ្នក​នាង ខាត់ សុ​ឃី​ម លោក ខេ​ម កញ្ញា ឌួ​ង ហ្សូ​រី​ដា អ្នកស្រី សួន ច​ន្ថា កញ្ញា ជី​មមី លោក សា​រ៉ា​វ៉ា​ន់ ពិធីករ លោក អ៊ិ​ត សេដ្ឋា រួម​នឹង​សិល្បករ សិល្បការ​នី​ខ្មែរ​ជា​ច្រើន​រូប​ទៀត​។ 

ក្នុង​នោះ ក៏​មានការ​ច្រៀង​រាំ​លេង​សប្បាយ​ជាមួយ​ចង្វាក់​ប្រពៃណី​ខ្មែរ បូក​រួម​ទាំង​ការ​រាំ​របាំ​បាចផ្កា អា​យៃ​ឆ្លើយឆ្លង ចាប៉ី​ដង​វែង និង​ឈុត​ឆាកកំប្លែង​ផង​ដែរ​។ 

ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ គ​.​ស​២០១៧ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទេវតា​ព្រះ​នាម កិ​មិ​រា​ទេវី ទ្រង់​សៀតផ្កា​ច​ង្កុ​ល​នី គ្រឿង​ប្រដាប់​បុស្ស​រាគ​ម័ ភក្សាហារ ចេកណាំវ៉ា អាវុធ​ស្តាំ​ព្រះ​ខ័ន ឆ្វេង​ពិណ ពាហនៈ​ក្របី ទ្រង់​នឹង​យាងចុះ​មក​នៅ​វេលា​ម៉ោង​បី​ទៀប​ភ្លឺ​៕ 

ព័ត៌មានថ្មីៗ