សារអេឡិចត្រូនិច
ទូរស័ព្ទ​សាម​សុង​Galaxy S8​ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ


ភ្នំពេញ​: ដើម្បី​អបអរ​ការ​មក​ដល់​នៃ​សាម​សុង Galaxy S8 ក្រុមហ៊ុន​សាម​សុង​ថៃ សាខា​កម្ពុជា បាន​អញ្ជើញ​អ្នកកាសែត និង​អ្នក​ចែកចាយ​ទូរស័ព្ទ​ដៃ​ជា​ច្រើន​មក​ចូលរួម​ព្រឹត្តិការណ៍​ដាក់​បង្ហាញ រូបរាង​ជា​លក្ខណៈ​អន្តរជាតិ នៅ​អាគារ Phnom Penh Tower ជាន់​ទី​២២ តាម​រយៈ​វី​ដេ​អូ​ផ្សាយ​បន្ត​ផ្ទាល់​។

ទូរស័ព្ទ​សាម​សុង Galaxy S8 ត្រូវ​បាន​ដាក់​បង្ហាញ​រូបរាង​ក្នុង​ទីក្រុង​ញូយ៉ក ដោយ​មានការ​រចនា​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ពី​គ្រប់​ជ្រុង​ទាំងអស់ តាំងពី​ខាងក្រោយ​ទៅ​មុខ និង​ពី​ខាងក្រោម​ទៅ​លើ​។ ជាមួយនឹង​អេ​ក្រង់​ដែល​ស្ទើរនឹង​មិន​មាន​ស៊ុម​សងខាង ទូរស័ព្ទ​សាម​សុង Galaxy S8 ផ្តល់​នូវ​ទិដ្ឋភាព​ផ្តេក​បាន​យ៉ាង​ធំ ទិដ្ឋភាព​បញ្ឈរ​បាន​ខ្ពស់ នៅ​ពេល​ប្រៀបធៀប​ជាមួយ​ស៊េរី​មុន​ៗ ខណៈ​ពេល​ដែល​ពណ៌​ស្រស់​ស្អាត​បែប​ធម្មជាតិ​ដោយ​បច្ចេកវិទ្យា Dual Pixel​នាំ​យក​រូបភាព​ដែល​មើលទៅ​ហាក់ដូចជា​ផុស​ចេញពី​អេ​ក្រង់​នៅ​ក្នុង​ដៃ​របស់​អ្នក​។ 

ម្ខា​ស់​ហាង​ទូរ​សព្ទ​ដៃ អប្សរា បាន​មាន​ប្រសាសន៍​ថា​៖ «​វា​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​។ ខ្ញុំ​មិនដឹង​ថា​សាម​សុង​អាច​បង្កើត​វា​បាន ហើយ​ខ្ញុំ​នឹង​ទន្ទឹងរង់ចាំ​មើល​ដោយ​ផ្ទាល់​ភ្នែក​។​វា​មាន​ភាព​ភ្លឺ​រលោង និង​អេ​ក្រង់​មាន​ទំហំ​ធំ ហើយ​ចំណែក​ស៊ុម ទាំង​សងខាង​មាន​លក្ខណៈ​ស្តើង​មែនទែន ដែល​ខ្ញុំ​គិត​ថា​ទូរស័ព្ទ​មិន​មាន​គែម​ទៀត​ផង​»​។

ការ​លុប​បំបាត​នៃ​ប៊ូ​តុង Home នៅ​លើ​ផ្ទៃ​ខាង​មុខ​ធ្វើ​ឲ្យ​រូបរាង​នៃ S8​មាន​ភាព​ថ្លៃថ្នូរ អស្ចារ្យ និង​ឆើតឆាយ​ឈាន​ថែម​មួយ​កម្រិត​ទៀត​ដូចដែល​ការ​លេច​ធ្លាយ​កន្លង​មក​។  ជាមួយនឹង​ការ​ពង្រីក​អេ​ក្រង់​របស់ S8​គឺ ៥.៨​អ៊ី​ង និង ៦.២​អ៊ី​ង សម្រាប់ S8+​ផ្នែក​ផ្តេក​សងខាង​កោង​ដល់​គែម ហើយ​កម្ពស់​បញ្ឈរ​របស់​វា​លាតសន្ធឹង​ពី​កំពូល​ទៅ​បាត​ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​មួយ​ដ៏​ថ្មី​ប្រៀប​បាន​ដូច​អ្នក​កំពុង​កាន់​អេ​ក្រង់​ស្តើង​មួយ​ក្នុង​បាតដៃ​របស់​អ្នក​។ 

ភ្ញៀវ​កិត្ត​យស​មួយ​មក​ពី​ហាង​លក់​ទូរស័ព្ទ នី​កា បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ពិតជា​ស្រ​ទ្បា​ញ់​អេ​ក្រង់​វា​ខ្លាំង​ណាស់​។ ប្រៀប​បាន​ដូច​ជា​កាន់​អេ​ក្រង់​ប្រភេទ HDTV នៅ​ក្នុង​ដៃ​របស់​អ្នក​អីចឹង ហើយ​ម្យ៉ាងទៀត​វា​ជា​ដៃគូ​ជំនួញ​ដ៏​វៃឆ្លាត ម៉ាស៊ីនថតរូប​ដ៏​ល្អ បណ្តុំ​កម្សាន្ត និង​ទូរទស្សន៍​មួយ​។ វា​គឺជា​អ្វី​ទាំងអស់​ដែល​អ្នក​ចង់បាន​ក្នុង​ទូរស័ព្ទ​ដៃ​មួយ​។ តើ​នរណា​មិន​ប្រើ​ទូរស័ព្ទ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​»​?

ជាមួយ​គ្នា​នោះ​ដែរ​ភ្ញៀវ​កិត្ត​យស​មួយទៀត​មក​ពី​ហាង​លក់​ទូរស័ព្ទ KLD ក៏​មាន​ចំណាប់​អារ​ម្ម​ណ៌​ទៅ​លើ ទូរ​សព្ទ Galaxy S8& S8+ ថា​ខ្ញុំ ជឿជាក់​ថា​ទូរ​សព្ទ Galaxy S8& S8+​នឹង​វាយលុក​ទីផ្សារ កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស​។

ក្រៅពី​អេ​ក្រង់​ដ៏​ស្រស់​ស្អាត​នេះ ក្រុមហ៊ុន​សាម​សុង​ក៏​បាន​ធានា​នូវ​ដំណើរការ​នៃ​ទូរស័ព្ទ Galaxy S8 ឲ្យ​កាន់តែ​ប្រសើរ​ទ្បើ​ង​។ បច្ចេកទេស​ពិសេស​សំខាន់​ៗ​នៃ​ទូរស័ព្ទ​ដៃ​មួយ​នេះ​ត្រូវ​បាន​ធានា​ដោយ​ប្រភេទ Quad-core in 2.45Ghz CPU, 4GB RAM, IP68 បច្ចេកវិទ្យា​ស្កេ​ន​ប្រ​ស្រី​ភ្នែក​កាស AKG អេ​ក្រង់​កោង និង​បំពាក់​ដោយ 4K resolution ដ៏​ទំនើប​។

Infinity Display ដែល​ធ្វើ​ឲ្យ​ទំហំ​អេ​ក្រង់​ធំ​ជាង​មុន និង​មាន​រូបរាង​ស្រស់​ស្អាត​ជាមួយ​គែម​កោង​នៃ​ស៊េរី​របស់​សាម​សុង Galaxy S Series ដែល​ផ្តល់​បទ​ពិសោធន៍​ដល់​អ្នក ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នេះ​។ ទោះបី​វា​ត្រូវ​បាន​ប្រើ​សម្រាប់​ជំនួញ ការ​កម្សាន្ត ឬ​លេង​ហ្គេ​ម ស្មា​ត​ហ្វូ​ន​សាម​សុង Galaxy S8​ធានា​ទទួល​បានការ​ពេញចិត្ត​លើស​ពី​ការ រំពឹង​ទុក​។ ថ្ម​កាន់​បាន​យូរ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​យ៉ាង​រហ័ស​។

លោក Seungho Choi​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាម​សុង​ថៃ​សាខា​កម្ពុជា​បាន​៖ «​ខ្ញុំ​ជឿជាក់​ថា​ទូរស័ព្ទ​សាម​សុង Galaxy S8 ដែល​ជា​ទូរស័ព្ទ​ដៃ​ដ៏​ទំនើប​មួយ​នេះ​នឹង​វាយលុក​ទីផ្សារ​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស​។ ជាមួយ​ការ​រចនា​ដ៏​ល្អ​ប្រណិត​ដំណើរ ការ​យ៉ាង​ល្អ​ប្រសើរ និង​បច្ចេកវិទ្យា​ដ៏​ខ្ពស់ ស្មា​ត​ហ្វូ​ន​នេះ​នឹង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​នៅ ក្នុង​ប្រទេស​កម្ពុជា​»​។ 

S8​មាន 5​ពណ៌​ដ៏​អស្ចារ្យ​។​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែមេសា ឬ​ដើមខែ​ឧសភា ហើយនឹង​មានការ​បន្ថែម​ជូន​ជា​ពិសេស​ពីសា​ម​សុង​ទៀត​ផង​។ ដូច្នេះ​ហើយ ប្រសិនបើ​អ្នកមាន​ចំណូលចិត្ត សូម​តាមដាន​ជាមួយ​សាម​សុង​ដើម្បី​ដឹង​ព័ត៌មាន​ពី​ការ​មក​ដល់​របស់​ស្មា​ត​ហ្វូ​ន​នេះ​៕

ព័ត៌មានថ្មីៗ