សារអេឡិចត្រូនិច
អ្នក​ខេត្តកំពង់ចាម ទៅ​ទស្សនា រឿង "​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​" ទាំង​ភ្លៀង


កំពង់ចាម​: ពិតជា​សូវ​កោតសរសើរ​ដល់​ទឹកចិត្ត​អ្នក ខេត្តកំពង់ចាម ដែល​គាំទ្រ​នូវ​ស្នាដៃ​កូន​ខ្មែរ លើ​វិស័យ​ភាពយន្ត រឿង "​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​" ទោះបីជា​មាន​ព្រះ​ភិ​រុណ ក៏​មិន​អាច​ហាម​ចិត្ត​របស់​ពួក​គាត់ បាន​ដែរ​។

បន្ទាប់​ពី​ទស្សនា​ចប់​នូវ​ខ្សែរ​ភាពយន្ត​ខ្នាត​ធំ រឿង "​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​" ទស្ស​និក ជន​បាន​បញ្ចេញ​មតិយោបល់ និង​ចំណាប់អារម្មណ៍​ថា "​ខ្ញុំ​ពិតជា​មិនដឹង​ថា ទ​ង្វើ​រ​របស់ខ្ញុំ​រាល់ថ្ងៃ ជា​អំពើ​ខុសឆ្គង ទៅ​លើ​លោក​អ្នក​មានគុណ​ទាំង​ពីរ ក្រោយ​ពី​ទស្សនា​រឿង ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី នេះ​ហើយ ខ្ញុំ​នឹង​ទៅ​សុំ​ទោស​លោក​ទាំង​ពីរ​។ រឿង​នេះ​ផង​ដែរ​ធ្វើ​អោយ ខ្ញុំ​យល់​យ៉ាងច្រើន ព្រោះ​មានការ​អប់រំ​ល្អ​"​។

ដោយ​ចង់​ទស្សនា​នូវ​រឿង “​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​” ទស្សនិកជន ដែល​ជា​អ្នកគាំទ្រ ខ្សែភាពយន្ត​ខ្មែរ បាន​សំណូមពរ ដល់​អ្នកគ្រប់គ្រង ផលិតកម្ម​ថោ​ន អោយ​យក​ទៅ​បញ្ចាំង​តាម​បណ្តា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សន្ទុះ​នៃ​ការ​គាំទ្រ ចំពោះ​ខ្សែភាពយន្ត​រឿង ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី រយៈ​បញ្ចាំង​រហូត មក​ទល់​ពេល​នេះ ជិត​មួយ​ខែ​ទៅ ហើយ ក៏​ចំនួន​អ្នក​ចូល​ទស្សនា នៅ​តែ​មាន​ច្រើន​ដដែល​។

សូម​បញ្ជាក់​ផង​ដែរ​ថា រឿង "​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​" ដាក់​បញ្ចាំង​នៅ​ខេត្តកំពង់ចាម រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែមីនា ដល់​ថ្ងៃ​ទី​១ ខែមេសា ដោយ​ក្នុង​មួយ​ថ្ងៃ បញ្ចាំង ៤ ពេល គឺ ម៉ោង​៩​ព្រឹក​, ម៉ោង ២​រសៀល​, ម៉ោង​៤​រសៀល និង​ម៉ោង​៧​យប់​។

រឿង “​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​” ដែល​ផលិត​ឡើង​អស់​ទឹកប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ និង​ជា​ភាពយន្ត​ខ្នាត​ធំ កម្រិត​អន្តរជាតិ​មួយ​នេះ កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន​។ អ្នកគាំទ្រ​ភាពយន្ត​នេះ មួយ​រូប បាន​ផ្តល់​សម្ភា​ន៍ ដែល​លាយឡំ​ជាមួយនឹង​ទឹកភ្នែក ទោះបីជា​សាច់​រឿង បាន​បញ្ចប់​ក្តៅ​ៗ តែ​អារម្មណ៍​ក្តុកក្តួល ដែល​បង្កប់​នៅ​ក្នុង​សាច់​រឿង បាន​ធ្វើ​ឲ្យ​លោក​ស្រក់​ទឹកភ្នែក​រហូត​ក្រៅ​រោង​តែ​ម្តង​៕

ព័ត៌មានថ្មីៗ