សារអេឡិចត្រូនិច
ស្មា​ត​ហ្វូ​ន​Galaxy S8 និង​S8 plus​នឹង​ចេញ​លក់​នៅ​ក្នុង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៩ ខែ​ឩ​សភា ឆ្នាំ​២០១៧​នេះ


ស្មា​ត​ហ្វូ​ន​សេ​រ៊ី​ថ្មី​របស់​ក្រុមហ៊ុន Samsung​គឺ​Galaxy S8 និង​S8 plus នេះ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​09 ខែ​ឩ​សភា​នេះ​ហើយ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​នេះ​នឹង​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​21 ខែមេសា ខាង​មុខ​នេះ​។ 

ស្មា​ត​ហ្វូ​ន​សេ​រ៊ី​ថ្មី​GalaxyS8 នេះ​គឺ​មាន​តម្លៃ​ប្រហែល​$724.99 រីឯ​ស្មា​ត​ហ្វូ​ន​Galaxy S8 plus​នេះ​គឺ​មាន​តម្លៃ​$824.99​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ស្មា​ត​ហ្វូ​ន​Galaxy S8 និង​Galaxy S8 plus​គឺ​មាន​ភាព​ទាន់សម័យ និង​ទំនើប​ជាង​Galaxy S7​និង​Galaxy S7 plus​នេះ​ទៅ​ទៀត​។ សំរាប់​ស្មា​ត​ហ្វូ​ន​សេ​រ៊ី​ថ្មី​Galaxy S8 និង​Galaxy S8 plus នេះ​វិញ​គឺ

វា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា​Software​យ៉ាង​ទំនើប ហើយ​ក្រុមហ៊ុន​ក៏​បាន​សន្យា​ទៅ​កាន់​អតិថិជន​ទាំងអស់​ថា​ពួក​គេ​នឹង​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ទាន់សម័យ និង​មាន​ភាព​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នា​ពេល​អនាគត​។ ម្យ៉ាងវិញទៀត​ស្មា​ត​ហ្វូ​ន​Galaxy S7​នេះ​គឺ​ប្រើ​ត្រឹម​ប្រ​ព​ន្ធ័​Android Marshmallow ហើយ​ស្មា​ត​ហ្វូ​ន​ប្រភេទ​នេះ​ក៏​បាន​ធ្វើតេស្ត​ដោយ​ប្រព័ន្ធ​Nougat​រួច​មក​ហើយ​ដែរ​។

ព័ត៌មានថ្មីៗ