សារអេឡិចត្រូនិច
ក្រុមហ៊ុន Ford តាំង​បង្ហាញ​រថយន្ត​របស់​ខ្លួន នៅ​ផ្សារ​ទំនើប AEON ចាប់​ទី​ថ្ងៃ​ទី​៣០ ខែមីនា ដល់​ថៃ្ង​ទី ២ ខែមេសា ខាង​មុខ​នេះ


ភ្នំពេញ​: ថ្ងៃ​ទី​៣១ ខែ​មិ​នា​ឆ្នាំ​២០១៧  ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ នូវ​រថយន្ត ហ្វ​ដ (Ford) ប្រចាំ​ប្រទេស​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍ តាំង​បង្ហាញ​រថយន្ត Ford ចំនួន ៤ ថ្ងៃ គឺ​ចាប់ពី​ថែ្ង​ទី​៣០ ខែមីនា ដល់​ថៃ្ង​ទី ២ ខែមេសា ឆ្នាំ​២០១៧ នៅ​ផ្សារ​ទំនើប AEON ចាប់ពី​ម៉ោង ៩ ព្រឹក ដល់ ម៉ោង ៩ យប់​។

ការ​ដាក់​តាំង​បង្ហាញ​នេះ មាន​វត្តមាន របស់​រថយន្ត Ford Mustang, Fiesta, Explorer, F-150, Everest​និង Ranger សេរី​ថ្មី ក្នុង​គោលបំណង ដើម្បី​ផ្តល់​ឱកាស ជូន​អតិថិជន ឲ្យ​បាន​យល់​ជ្រាប​ច្បាស់ ពី​លក្ខណៈ​ពិសេស នៃ​បច្ចេកវិទ្យា​ចុង​ក្រោយ របស់​រថយន្ត Ford មិន​ត្រឹមតែ​ប៉ុណ្ណោះ អតិថិជន នឹង​មានឱកាស​ទទួល​បាន នូវ​កម្មវិធី​ផ្តល់​ជូន​ពិសេស​ៗ ជា​ច្រើន​ទៀត ដែល​បាន​ផ្តល់​ជូន ក្នុង​ឱកាស​នៃ ការ​តាំង​បង្ហាញ រថយន្ត​នេះ​ផង​ដែរ​។ 

មិន​ត្រឹមតែ​ប៉ុណ្ណោះ រាល់​ការ​ទិញ​រថយន្ត Ford  ម៉ូ​ដែល​ណាមួយ អតិថិជន នឹង​ទទួល​បាន​កាដូ​ភ្លាម​ៗ ដោយ​មិន​ចាំបាច់ ចាប់ឆ្នោត​។ កាដូ រួម​មាន​ម៉ូតូ Honda Dream 2017 ឬ សាច់ប្រាក់​សុទ្ធ ១.៥០០ ដុល្លារ​។

សូម​អញ្ជើញ មក​ទស្សនា និង​ទទួលយក អត្ថប្រយោជន៍ ទាំង​អស់នេះ នៅ​ផ្សារ​ទំនើប AEON ដែល​មាន​ទីតាំង​ស្ថិត​នៅ Lively Plaza ជាន់​ផ្ទាល់​ដី​។ សំរាប់​ព​ត៌​មាន​លម្អិត សូម​ធ្វើការ​ទំនាក់ទំនង មក​លេខ 012 333 975៕