សារអេឡិចត្រូនិច
ប្រាក់រៀល ធៀប​នឹង​ដុល្លារ​អាមេរិក ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ នៅ​ថ្ងៃទី​១២​មេសា​នេះ​


អត្រា​ប្តូរប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេងៗ ជាមួយ​ប្រាក់រៀល ជាពិសេស​ប្រាក់​ដុល្លារ ធៀប​នឹង​ប្រាក់រៀល​យើង ត្រូវ​ធនាគារជាតិ​នៃ​កម្ពុជា ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧ អត្រា​ផ្លូវការ គឺ ៤០០៤ រៀល / ១​ដុល្លារ​អាមេរិក​។ បើ​ធៀប​នឹង​ថ្ងៃទី​១១​មេសា ប្រាក់រៀល​យើង ហាក់ដូចជា ប្រែប្រួល​បន្តិច​។ ពោលគឺ​កាលពី​ថ្ងៃទី​១១ ខែមេសា អត្រា​ប្តូរប្រាក់​ផ្លូវការ គឺ ៤០០៧ រៀល​/ ១​ដុល្លារ​។​

​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ផ្សព្វផ្សាយ​ពី​អត្រា​ប្តូរប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេងៗ ជាមួយ​ប្រាក់រៀល នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧ ដោយ​ក្នុងនោះ រួមមាន​៖ ដុល្លារ​អូស្ត្រាលី ដុល្លារ​កាណាដា លុយ​ហ្វ្រ​ង់​ស្វី​ស យ៉​ន់​ចិន​នៅ​ហុងកុង យ៉​ន់​ចិន លុយ​អឺរ៉ូ ផោន​អង់គ្លេស ដុល្លារ​ហុងកុង រ៉ូ​ពី​ឥណ្ឌូនេស៊ី រ៉ូ​ពី​ឥណ្ឌា យេន​ជប៉ុន វូ​ន​កូរ៉េ គីប​ឡាវ មី​យ៉ាន់​ម៉ា​ក្យា​ត រីង​ហ្គី​ត​ម៉ាឡេស៊ី ដុល្លារ​ញូ​ស៊ី​ឡែ​ន ប៉េ​សូ​ហ្វីលីពីន អេស​ដេ​អា ក្រូ​ណា​ស៊ុយអែត ដុល្លារ​សិង្ហបូរី លុយ​បាត​ថៃ ដុល្លារ​តៃវ៉ាន់ និង​ដុង​វៀតណាម ( តារាង​ភ្ជាប់​មក​ខាងលើ )​។​

​ដោយឡែក នៅ​ធនាគារ​អេស៊ីលីដា​វិញ ក៏មាន​ផ្តល់នូវ​សេវា​ប្តូរប្រាក់​ទៅដល់​អតិថិជន​ទាំងអស់ នៅ​គ្រប់​សាខា​ខេត្ត​-​រាជធានី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន អេស៊ីលីដា ទទួល​ប្តូរប្រាក់​ចំពោះ​ប្រាក់ ១០ ប្រភេទ​គឺ​៖ ប្រាក់រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត ប្រាក់​អឺរ៉ូ ប្រាក់​ដុល្លារ​អូស្ត្រាលី ប្រា​ក់ដុង ប្រាក់​ដុល្លារ​កាណាដា ប្រាក់​យ៉េន ប្រាក់​ផោន និង​ប្រាក់​គីប​។​

​អត្រា​ប្តូរប្រាក់​រវាង​ធនាគារ​ទាំងពីរ​នេះ ប្រហាក់ប្រហែលគ្នា នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧​។ នៅ​អេស៊ីលីដា ១​ដុល្លារ​អាមេរិក ទិញ​ចូល ៤០០៣ រៀល រីឯ​លក់​ចេញ ៤០២០ រៀល ក្នុង ១ ដុល្លារ​។ លុយ​បាត​ថៃ ១១៥,៤០ រៀល ក្នុង ១​បាត និង​លក់​ចេញ ១១៦,៧០ រៀល ក្នុង ១​បាត​។ អឺរ៉ូ ទិញ ៤១៩១,១៤ រៀល និង​លក់​ចេញ ៤៣០៥,៤២ រៀល ក្នុង​១​អឺរ៉ូ​។ លុយ​ដុង​របស់​វៀតណាម លក់ ០,១៧៣៣ រៀល និង​លក់ ០,១៧៩៥ រៀល ក្នុង ១​ដុង​។ ដុល្លារ​កាណាដា ទិញ ២៩៥០,២១ រៀល និង​លក់​ចេញ ៣០៥៥,២០ រៀល ក្នុង ១ ដុល្លារ​កាណាដា​។ គីប​របស់​ឡាវ ទិញ​ចូល ០,៣៧៣១ រៀល និង​លក់​ចេញ ០,៤៨៩៧ រៀល ក្នុង ១ គីប​។ លុយ​យ៉េន​របស់​ជប៉ុន ទិញ​ចូល ៣៥,៩៩៨២ រៀល និង​លក់​ចេញ ៣៧,១៥៣៤ រៀល ក្នុង ១​យ៉េន​។ រីឯ​លុយ​ផោន​របស់​អង់គ្លេស ទិញ​ចូល ៤៩៤៣,៧១ រៀល និង​លក់​ចេញ ៥០៦១,១៨ រៀល ក្នុង ១​ផោន​។

​ដោយឡែក​អត្រា​ប្តូរប្រាក់ ប្រចាំ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧ របស់​ធនាគារ​អេស៊ីលីដា ក៏បាន​បង្ហាញ​ពី​អត្រា​ប្តូរប្រាក់​រវាង​ដុល្លារ​អាមេរិក និង​លុយ​យ៉េន​ជប៉ុន ដុល្លារ​អាមេរិក និង​លុយ​ដុង​វៀតណាម អឺរ៉ូ ព្រមទាំង​រូបិយវត្ថុ​អន្តរជាតិ​ផ្សេងទៀត​។​

​ក្នុងនោះ ១​ដុល្លារ​អាមេរិក ទិញ​ចូល ១០៨,២០ យ៉េន ហើយ​លក់​ចេញ ១១១,២០ យ៉េន​។ ១​អឺរ៉ូ ទិញ​ចូល ១,០៤៧០ ដុល្លារ​អាមេរិក លក់​ចេញ ១,០៧១០ ដុល្លារ​អាមេរិក​។ រីឯ​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ០,៧៣៦០ ដុល្លារ​អាមេរិក និង​លក់​ចេញ ០,៧៦១០ ដុល្លារ​អាមេរិក ក្នុង ១​ដុល្លារ​អូស្ត្រាលី​។ ដុល្លារ​កាណាដា ទិញ ០,៧៣៧០ ដុល្លារ​អាមេរិក និង​លក់​ចេញ ០,៧៦០០ ដុល្លារ​អាមេរិក ក្នុង ១​ដុល្លារ​កាណាដា​។ ដុល្លារ​អាមេរិក ទិញ​ចូល ៨១៩២ គីប លក់​ចេញ ១០៧៥២ គីប ក្នុង ១ ដុល្លារ​អាមេរិក​។ រីឯ​លុយ​បាត​ថៃ គឺ​១​ដុល្លារ​អាមេរិក ទិញ​ចូល ៣៤,៣៧៤៥ បាត និង​លក់​ចេញ ៣៤,៧៦១៧ បាត​៕​