សារអេឡិចត្រូនិច
បន្ទាប់ពី​ចូលឆ្នាំ លុយ​ខ្មែរ នៅ​ដដែល បើ​ធៀប​នឹង​លុយ​ដុល្លារ​


អត្រា​ប្តូរប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេងៗ​ជាមួយ​ប្រាក់រៀល នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ គឺ​អត្រា​ផ្លូវការ ១​ដុល្លារ​អាមេរិក ដូរ​បាន ៤០០៤ រៀល​។ អត្រា​ប្តូរប្រាក់​នេះ គឺ​នៅ​ដដែល បើ​ធៀប​នឹង​មុន​ថ្ងៃ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។​

​ក្រៅពីនោះ អត្រា​ប្តូរ​ប្រាក់រៀល និង​រូបិយប័ណ្ណ​ផ្សេងទៀត ដូចជា ដុល្លារ​អូស្ត្រាលី ដុល្លារ​កាណាដា ហ្វ្រ​ង់​ស្វី​ស និង​លុយ​យ៉​ន់​ចិន ជាដើម ក៏​មិន​ប្រែប្រួល​ប៉ុន្មាន​ឡើយ​។ ក្នុងនោះ ១​បាត​លុយ​ថៃ ដូរ​បាន ១១៧ រៀល និង​លុយ​ដុង​វៀតណាម ១០០០ ដុង ដូរ​បាន ១៧៧ រៀល​។​

​ដោយឡែក ហាងឆេង​ដុល្លារ​អាមេរិក នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ ត្រូវបាន​ធនាគារ​អេស៊ីលីដា ប្រកាសថា មិន​ប្រែប្រួល​ប៉ុន្មាន​ទេ ធៀប​នឹង​លុយ​យ៉េន​របស់​ជប៉ុន លុយ​ដុង​វៀតណាម លុយ​អឺ​រូ ដុល្លារ​អូស្ត្រាលី ដុល្លារ​កាណាដា លុយ​គីប​របស់​ឡាវ និង​លុយ​បាត​របស់​ថៃ​។ ក្នុងនោះ​៖
១​ដុល្លារ​អាមេរិក ទិញ​ចូល ១០៦,៥០ យ៉េន លុយ​ជប៉ុន និង​លក់​ចេញ ១១២,០០ យ៉េន​
១​ដុល្លារ​អាមេរិក ទិញ​ចូល ២២.៤០០,០០ ដុង លក់​ចេញ ២៣.១០០,០០ ដុង​
១​អឺរ៉ូ ទិញ​ចូល ១,០៤១០ ដុល្លារ​អាមេរិក លក់​ចេញ ១,០៨៤០ ដុល្លារ​អាមេរិក​
១​ដុល្លារ​អូស្ត្រាលី ទិញ ០,៧៣៦០ ដុល្លារ​អាមេរិក លក់​ចេញ ០,៧៧៩០ ដុល្លារ​អាមេរិក​
១​ដុល្លារ​កាណាដា ទិញ ០,៧៣២៩ ដុល្លារ​អាមេរិក លក់ ០,៧៧៥០ ដុល្លារ​អាមេរិក​
១​ដុល្លារ​អាមេរិក ទិញ ៨.១៧៩,០០ គីប​ឡាវ លក់ ១០.៧៧០,០០ គីប​
១​ដុល្លារ​អាមេរិក ទិញ ៣៤,០៨៣២ បាត លក់ ៣៤,៩៧៣៩ បាត​៕​