សារអេឡិចត្រូនិច
យន្តហោះ​ចម្បាំង​បំបាំងកាយ​លឿន​ជាង​សំឡេង​របស់​ដូ​ណា​ល់ ត្រាំ ចុះចត​នៅ​ចក្រភព​អង់គ្លេស​ដើម្បី​ជំរុញ​គាំទ្រ​ណា​តូ ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​


 ​លោក​ដូ​ណា​ល់ ត្រាំ បាន​បញ្ជូន​យន្តហោះ​ចម្បាំង​បំបាំងកាយ​លឿន​ជាង​សំឡេង​ទៅ​ចក្រភព​អង់គ្លេស ក្នុង​ចំណាត់ការ​ចុងក្រោយ​បំផុត​របស់លោក​ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧ មេសា​។

​    ​យន្តហោះ​ចម្បាំង F-35A Lightning II ចំនួន ៦ គ្រឿង បាន​ចុះចត​នៅ​មូលដ្ឋាន​ទ័ពអាកាស​អង់គ្លេស ហៅថា RAF Lakenheath ក្នុង​ទីក្រុង​សា​ហ្វ​ហ្វូ​ក (Suffolk) នៅមុន​សមយុទ្ធ​ហ្វឹកហ្វឺន​របស់​ណា​តូ ទូទាំង​តំបន់​អឺរ៉ុប​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ​។​

​    ​ហើយ​កងទ័ពអាកាស​អា​មេ​រិ​កបាន​ធ្វី​ត (Tweet) យ៉ាង​ដូច្នេះ "​ជំហាន​បន្ទាប់​សម្រាប់​#F35 ក្នុង​#USAF! ពិតជា​ហោះហើរ​បាន​អស្ចារ្យ​ណាស់​នៅ​ចក្រភព​អង់គ្លេស​!"​។​

​    ​គេ​ជឿថា យន្តហោះ​ច្បាំង​ទាំងនេះ​បញ្ជូនទៅ​ចក្រភព​អង់គ្លេស​គឺ​ដើម្បី​ធានា​អះអាង​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត អំពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​អង្គការ​ណា​តូ ចំពេល​កំពុងមាន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី និង ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​    ​យន្តហោះ F-35A ឬ  Lockheed Martin F-35 Lightning II មានតម្លៃ​ដល់​ទៅ​ជាង ៩៤ លាន​ដុល្លារ ក្នុង​មួយគ្រឿង និង​អាច​បោះ​ហាន​ដល់​ល្បឿន ១.៩៣១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

​    ​គេ​ជឿថា យន្តហោះ​ប្រភេទ​នេះ​មាន​ចំនួន ២៣១ គ្រឿងក្នុង​ពិភពលោក ហើយ​វា​ចាប់ផ្តើម​ផលិត​លើកដំបូង​គឺ​ក្នុង​ឆ្នាំ ២០០៦៕