សារអេឡិចត្រូនិច
ត្រី​ឆ្លាម វាយប្រហារ​ក្មេងស្រី​ម្នាក់ស្លាប់ ខណៈពេល​កំពុង​ជិះ​ក្តារ​លើទឹក​



ក្មេងស្រី​ជំទង់​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​ត្រូវបាន​វាយប្រហារដោយ​ត្រី​ឆ្លាម ខណៈពេល​នាងកំពុង​ជិះ​ក្តារ​លើទឹក នៅក្នុង​រដ្ឋ Western Australia​។ នេះ​បើតាម​ការចុះផ្សាយ របស់ BBC នៅមុននេះ​បន្តិច​។​

​ក្មេងស្រី​រងគ្រោះ ដែលមាន​អាយុ ១៧​ឆ្នាំ បាន​ស្លាប់​ដោយសារ របួស​ធ្ងន់ធ្ងរ បន្ទាប់ពី​ឪពុក​របស់​នាងបាន​ទាញ​នាងយកមក​កាន់​ឆ្នេរ ម៉ោង​ប្រហែល ៤​ល្ងាច នៅ​ថ្ងៃ​ច័ន្ទ ម្សិលមិញ​។

​ប៉ូលិស​បាន​និយាយថា ក្មេងស្រី​រងគ្រោះ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។​

​ពេល​កំពុង​កើតហេតុ ម្តាយ និង​បងប្អូន​ពីរ​នាក់​ទៀតរបស់​ក្មេងស្រី​រងគ្រោះ ក៍នៅ​កន្លែងកើតហេតុ​ដែរ​។​

​នេះ​ជា​ករណី​ស្លាប់​ទី ៣ ហើយ ដែល​ត្រូវបាន​វាយប្រហារ ដោយ​ត្រី​ឆ្លាម នៅក្នុង​រដ្ឋ Western Australia នៅក្នុង​ត្រឹម​រយៈពេល ១២ ខែ​ប៉ុណ្ណោះ​។​

​បន្ទាប់ពី​មានការ​វាយប្រហារ​ដ៍រ​ន្ឋ​ត់ ឆ្នេរ​ខ្សាច់ នៅក្នុង​រដ្ឋ​នោះ ត្រូវបាន​បិទ​យ៉ាងតិច​ចំនួន ៤៨​ម៉ោង ដើម្បី​អនុញ្ញាត​ឲ្យ​ប៉ូលិសធ្វើការ​ស៊ើបអង្កេត​

ព័ត៌មានថ្មីៗ