សារអេឡិចត្រូនិច
លុយ​បាត​ថៃ នៅតែមាន​ហាងឆេង​ល្អ នៅ​ថ្ងៃទី​១៩​មេសា​នេះ​


​អត្រា​ប្តូរប្រាក់​របស់​ធនាគារ​អេស៊ីលីដា ប្រចាំ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ បង្ហាញថា ១ បាត លុយ​ថៃ ប្តូរ​បាន ១១៥,៨០ រៀល​។ អត្រា​នេះ បង្ហាញថា លុយ​បាត​ថៃ នៅតែមាន​ហាងឆេង​ល្អ បើ​ធៀប​នឹង​ថ្ងៃទី​១៨ ខែមេសា​។ ដោយឡែក​អត្រា​ប្តូរប្រាក់​លុយ​បរទេស​ដទៃទៀត ក៏​ហាក់​មិនមាន​អ្វី​ប្រែប្រួល គួរ​ឲ្យ​កត់សម្គាល់​ប៉ុន្មាន​ឡើយ នៅថ្ងៃនេះ​។​

​អត្រា​ប្តូរប្រាក់​របស់​ធនាគារ​អេស៊ីលីដា នា​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ បង្ហាញថា​៖
១ ដុល្លារ​អាមេរិក ប្តូរ​បាន ៤០០៥ រៀល​
១ បាត លុយ​ថៃ ប្តូរ​បាន ១១៥,៨០ រៀល​
១ អឺរ៉ូ ប្តូរ​បាន ៤២៤៥,៣០ រៀល​
១ ដុល្លារ​អូស្ត្រាលី ប្តូរ​បាន ២៩៧៥,៧២ រៀល​
១ ដុង លុយ​វៀតណាម ប្តូរ​បាន ០,១៧៣៤ រៀល​
១ ដុល្លារ​កាណាដា ប្តូរ​បាន ២៩៣៩,៦៧ រៀល​
១ គីប លុយ​ឡាវ ប្តូរ​បាន ០,៣៧៣៣ រៀល​
១ យ៉េន លុយ​ជប៉ុន ប្តូរ​បាន ៣៦,៣១០១ រៀល​
១ ផោន លុយ​អង់គ្លេស ប្តូរ​បាន ៥០៨៦,៣៥ រៀល​

​ដោយឡែក​រូបិយប័ណ្ណ​បរទេស ធៀប​នឹង​រូបិយប័ណ្ណ​បរទេស ក៏ត្រូវ​បាន​ធនាគារ​អេស៊ីលីដា បង្ហាញ​អត្រា​ប្តូរប្រាក់ នៅ​ថ្ងៃទី​១៩​មេសា ឆ្នាំ​២០១៧ រួមមាន​៖
១ ដុល្លារ​អាមេរិក ប្តូរ​បាន ១០៧,៤០ យ៉េន លុយ​ជប៉ុន​
១ ដុល្លារ​អាមេរិក ប្តូរ​បាន ២២៤០០ ដុង លុយ​វៀតណាម​
១ អឺរ៉ូ ប្តូរ​បាន ១,០៦០០ ដុល្លារ​អាមេរិក​
១ ដុល្លារ​អូស្ត្រាលី ប្តូរ​បាន ០,៧៤៣០ ដុល្លារ​អាមេរិក​
១ ដុល្លារ​កាណាដា ប្តូរ​បាន ០,៧៣៤០ ដុល្លារ​អាមេរិក​
១ ដុល្លារ​អាមេរិក ប្តូរ​បាន ៨១៩៤ គីប លុយ​ឡាវ​
១ ដុល្លារ​អាមេរិក ប្តូរ​បាន ៣៤,២៣៦៣ បាត លុយ​ថៃ​៕​

ព័ត៌មានថ្មីៗ