សារអេឡិចត្រូនិច
ក្រុម​នាវាចម្បាំង​ដែល​ត្រាំ​ថា​កំពុង​ឆ្ពោះ​មក​ឧបទ្វីប​កូរ៉េ តាមពិត​កំពុងធ្វើដំណើរ​ទៅ​ទិសដៅ​ផ្សេង


នាវា​ផ្ទុក​យន្តហោះ​អាមេរិក​មួយគ្រឿង ដែល​កងទ័ពជើងទឹក​និយាយថា កំពុង​ឆ្ពោះទៅ​ឧបទ្វីប​កូរ៉េ ចំពេល​មាន​ភាព​តាន​តាង​ខ្លាំង​នោះ មិនទាន់បាន​ចាប់ផ្តើម​ចេញដំណើរ​ទៅ​តំបន់​នៅឡើយ​ទេ​។ នេះ​បើតាម​សម្តី​មន្ត្រី​ការពារជាតិ​អាមេរិក​ទទួលស្គាល់​កាលពី​ថ្ងៃ​អង្គារ​ទី ១៨ មេសា​។

​    ​មន្ត្រី​មន្ទីរ​បញ្ច​កោណ​ដទៃទៀត​បាន​ប្រាប់​ស៊ី​អ៊ិន​អ៊ិន​ថា កំពូល​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson និង​ក្រុម​នាវាចម្បាំង​របស់ខ្លួន នឹងមិន​ទៅ​ក្បែរ​កូរ៉េ​ទេ រហូតដល់​ដំណាច់ខែ​នេះ​។

​    ​កងទ័ពជើងទឹក​អាមេរិក​កាលពី​ថ្ងៃទី ៨ មេសា និយាយថា ខ្លួន​កំពុង​បញ្ជា​ក្រុម​នាវាចម្បាំង​មួយ​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Carl Vinson ធ្វើដំណើរ​ទៅ​ឧបទ្វីប​កូរ៉េ​ដើម្បី​ទប់ទល់​កូរ៉េខាងជើង​។

​    ​រដ្ឋមន្ត្រី​ការ​សួង​ការពារជាតិ លោក ជែ​ម​ស៍ ម៉ា​តទី​ស និយាយ​កាលពី​ថ្ងៃទី ១១ មេសា​ថា នាវា USS Carl Vinson កំពុងធ្វើដំណើរ​ឆ្ពោះទៅ​ឧបទ្វីប​កូរ៉េ​។ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និយាយ​នៅ​ថ្ងៃ​បន្ទាប់ លើ​កញ្ចក់​ទូរទស្សន៍ Fox Business Network ថា "​យើង​កំពុង​បញ្ជូន​កង​នាវាចម្បាំង​ទៅហើយ​។ វា​ខ្លាំងណាស់​"​។

​    ​ប៉ុន្តែ​មន្ត្រី​ក្រសួងការពារជាតិ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​នាវា​ទាំងនោះ​កំពុង​នៅក្បែរ​ឆ្នេរ​ភាគ​ពាយព្យ​ប្រទេស​អូស្ត្រាលី​នៅឡើយ​ទេ​៕

ប្រភព៖រស្មីកម្ពុជា